Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះរុស្ស៊ីដឹកមនុស្ស ៧១នាក់ ធ្លាក់ស្លាប់ទាំងអស់គួរឲ្យអាសូរ

  • Print

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់បន្ទាប់ពីចាកចេញពីព្រលានយន្តហោះ Domodedovo នៅទីក្រុង Moscow បណ្តាលឲ្យអ្នកដំណើរចំនួន ៦៥ នាក់ និង ក្រុមការងារលើយន្តហោះ ៦ នាក់ផ្សេងទៀតស្លាប់ទាំងអស់។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Saratov Airlines បានបាត់ខ្លួនរយៈពេល ៤ នាទីប៉ុណ្ណោះ ក្រោយពេលចាកចេញពីព្រលានយន្តហោះ និងបានធ្លាក់នៅក្បែរភូមិ Argunovo ស្ថិតនៅចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Moscow។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ ខណៈក្រុមអ្នកស៊ើបអង្កេត និងក្រុមសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅតំបន់កើតហេតុដែលគ្របដណ្តប់ដោយព្រិល។

គួរបញ្ជាក់ថា យន្តហោះរងគ្រោះប្រភេទ Antonov An-148 បានធ្វើដំណើរឆ្ពោះទៅទីក្រុង Orsk ដោយចាកចេញពីព្រលានយន្តហោះនៃទីក្រុង Moscow នៅវេលាម៉ោង ២ និង ២៧ នាទីរសៀល ត្រូវនឹងម៉ោង ៦ និង ២៧ នាទីនៅកម្ពុជា។

បំណែកនៃយន្តហោះ និងសាកសពមនុស្ស ត្រូវបានគេរកឃើញនៅពាសពេញតំបន់ខាងលើ ហើយគេក៏បានរកឃើញប្រអប់ខ្មៅមួយផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មូលហេតុដែលពួកគេកំពុងពិចារណា រួមមានដូចជា លក្ខខណ្ឌអាកាសធាតុ , កំហុសរបស់មនុស្ស និង កំហុសបច្ចេកទេស ប៉ុន្តែពួកគេមិនបាននិយាយពីលទ្ធភាពនៃអំពើភេរវកម្មឡើយ៕

ដកស្រង់ពី៖Sabay