Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត ដូណាល់ ត្រាំ «ចុះហត្ថលេខា​តម្លើងពន្ធនាំចូល​ ដែក-អាលុយមីញ៉ូម» ចំពោះមុខ​ការព្រមាន​វាយបក ពីបណ្តា​ប្រទេសធំៗ​ក្នុងសកលលោក!

  • Print

  (វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាច ប្រតិបត្តិរបស់លោក  ដោយចុះហត្ថលេខ លើបទបញ្ជាថ្មីមួយ ស្ដីពីការតម្លើងពន្ធលើការនាំចូលដែកថែប  និង អាលុយមីញ៉ូម  មកកាន់សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។ យោងតាមបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកនឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូម ខណៈកាណាដា និងមិចស៊ីកូ ត្រូវបានលើកលែង ពីគោលនយោបាយនេះ  តាមការតម្រូវដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង ឬហៅកាត់ថា NAFTA។

ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធីចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការចរចាឡើងវិញនូវ កិច្ចព្រមព្រៀង NAFTA ហើយថាអ្វីដែល ធ្វើនៅពេលនេះអាច នឹងធ្វើឱ្យសហរដ្ឋអាមេរិក ដឹងច្បាស់ពីមិត្តពិតប្រាកដ និង ដើម្បីការពារសន្តិសុខជាតិអាមេរិក។

គួរបញ្ជាក់ថា ការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នឹងចូលជាធរមានក្នុងរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃចុះហត្ថលេខា ប៉ុន្តែចិន និងបណ្ដាប្រទេសមួយចំនួន ដែលពឹងផ្អែកលើទីផ្សារអាមេរិក សន្យាថា នឹងចាត់វិធានការឆ្លើយតប បើសិនជាការ តម្លើងពន្ធនេះប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ពួកគេ៕

ដកស្រង់ពី៖ Fresh News