Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis សុខៗ​ស្រាប់តែ​លេចមុខ​​នៅ​អាហ្វហ្គានីស្ថាន ដែលជាទស្សនកិច្ច​សម្ងាត់!

  • Print

(កាប៊ុល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នៅថ្ងៃអង្គារនេះ  បានបំពេញដំណើរទស្សនកិច្ចស្ងាត់ៗ ដោយមិនបានប្រាប់ជាមុន មកកាន់រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

នេះបើតាមការផ្សាយដោយ ទូរទស្សន៍ក្នុងស្រុក អាហ្វហ្គានីស្ថាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

យោងតាមទូរទស្សន៍អាហ្វហ្គានីស្ថាន 1TV ប្រមុខមន្ទីរបញ្ចកោណរូបនេះ នឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក ម៉ាហាំម៉េដ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) ដើម្បីពិភាក្សាគ្នា ជុំវិញបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនង  និង ផលប្រយោជន៍រួមគ្នា រវាងប្រទេសទាំងពីរ ជាពិសេសគឺផ្ដោតសំខាន់ លើសង្រ្គាមប្រឆាំងនឹងពួកភេរវករ  និងការស្វែងរកសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

មិនតែប៉ុណ្ណោះ បន្ទាប់ពីជំនួបនេះ លោក James Mattis នឹងទៅសួរសុខទុក្ខកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត ដែលកំពុងស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ដំណើរទស្សនកិច្ចនេះ  ធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់ បង្ហាញពីបំណងចង់ជួបចរចា  ស្វែងរកសន្តិភាព ជាមួយទីក្រុងកាប៊ុល៕

ដកស្រង់ពី៖ Fresh News