Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសតួកគី «ជិតបានប្រព័ន្ធមីស៊ីល S-400 យកមកប្រើហើយ» ក្រោយរុស្ស៊ីសន្យាបង្កើនល្បឿន...

  • Print

  (ម៉ូស្គូ)៖ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ កូហ្ស៊ីន (Vladimir Kozhin) បាននិយាយថា  រុស្ស៊ីនឹងបង្កើនល្បឿន ក្នុងការប្រគល់ប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 ឱ្យទៅតួកគី។

លោក Kozhin ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ Rossiya 24 កាលពីថ្ងៃចន្ទ  ដោយលោកថែមទាំងបញ្ជាក់ទៀតថា ទីក្រុងម៉ូស្គូមានគំរោងដឹកជញ្ជូន S-400 ឱ្យតួកគីនៅដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍នោះដែរ លោក Kozhin បានឱ្យដឹងយ៉ាងដូច្នេះថា «កិច្ចសន្យាត្រូវបាន ចុះហត្ថលេខាហើយ  និងកំពុងចាប់ផ្ដើម បំពេញ។ រីឯ ភាគីតួកគីនៅតែរក្សាបំណង ចង់បានវាឱ្យកាន់តែឆាប់...  ដូច្នេះយើងបានសម្រេចចិត្តថា នឹងបង្កើនល្បឿនក្នុងការ ប្រគល់ S-400 ឱ្យទីក្រុងអង់ការ៉ា»។

គួររំលឹកថា កាលពីដំបូងឡើយ ប្រធានក្រុមហ៊ុន រ៉ូសតិច (Rostec) លោក ស៊ឺហ្គៃ ជែមែហ្សូវ (Sergey Chemezov) បាននិយាយថា តួកគីបានចរចាទិញមីស៊ីល S-400 ក្នុងតម្លៃ ២.៥ពាន់លានដុល្លារ  ហើយបើសិនជាវា ត្រូវបានប្រគល់ដល់ដៃតួកគីពិតមែន នោះទីក្រុងអង់ការ៉ា  នឹងក្លាយជាប្រទេស ប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ដំបូងគេបំផុត ក្នុងចំណោមប្រទេសជាសមាជិក អង្គការណាតូ (NATO) ដែលភាគច្រើន ទិញអាវុធតែពីអាមេរិក  និង អឺរ៉ុប៕

ដកស្រង់ពី៖ Fresh News