Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនកូរ៉េខាងត្បូង មិនជឿថាលោកគីម ជុងអ៊ុន មានចិត្តស្មោះលុបបំបាត់អាវុធនុយក្លេអ៊ែរ

  • Print

 (សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូង  បានសម្ដែងការស្វាគមន៍ ចំពោះកូរ៉េខាងជើង ដែលបានបង្ហាញពីបំណង ចង់ជួបចរចាជាមួយ កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក។

ប៉ុន្តែទន្ទឹមគ្នា ពួកគេនៅតែមិនទាន់ទុកចិត្តទាំងស្រុងឡើយ លើចិត្តស្មោះរបស់មេដឹកនាំ កូរ៉េខាងជើង លោកគីម ជុងអ៊ុន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការស្ទង់មតិមួយ ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

យោងតាមការស្ទង់មតិ ធ្វើឡើងដោយវិទ្យាសា្ថនកូរ៉េខាងត្បូង RealMeter ប្រជាជនកូរ៉េខាងត្បូង ត្រូវបានសម្ភាសន៍ ៧៣.១ ភាគរយ ស្វាគមន៍ចេតនាចង់ជួបចរចា របស់កូរ៉េខាងជើង។ តែទោះជាយ៉ាងនេះក្ដី ប្រជាជនកូរ៉េខាងត្បូង  ៦៤.១ភាគរយ បាននិយាយថាពួកគេមិនទុកចិត្តថា លោក គីម ជុងអ៊ុន មានភាពស្មោះត្រង់ ដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរនោះទេ។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់ RealMeter ចេញផ្សាយកាលពីថ្ងៃចន្ទ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង  បានអះអាងថាកូរ៉េខាង ជើង បានយល់ព្រមចូលរួមកិច្ចចរចា ជាមួយកូរ៉េខាងត្បូង នៅខែមេសា និង ជាមួយសហរដ្ឋអាមេរិក នៅខែឧសភា៕

ដកស្រង់ពី៖ Fresh News