Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ យន្តហោះ​ចម្បាំង F-18 ធ្លាក់ចូល​ក្នុងបឹង បណ្តាល​ឲ្យពីឡុត ០២​នាក់​ស្លាប់ ​ដោយសារ​រងរបួស​ធ្ងន់ធ្ងរ!

  • Print

  (វ៉ាស៊ីនតោន)៖ យន្តហោះចម្បាំងធុន F-18 មួយគ្រឿង របស់កងទ័ពជើងទឹកអាមេរិក  បានធ្លាក់ទៅក្នុងផ្ទៃទឹកបឹងមួយកន្លែង ក្បែរមូលដ្ឋានយោធានៃទីក្រុង ឃី វែសត៍ (Key West) រដ្ឋផ្លូវរីដា  ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដែលជាលទ្ធផល  អាកាសយានិកទាំងពីរនាក់ នៅលើយន្តហោះ បានបាត់បង់ជីវិត។

នេះបើតាមការចេញផ្សាយដោយ ស្ថានីយទូរទស្សន៍ CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់ ពីកងទ័ពជើងទឹកអាមេរិក នៅពេលកើតហេតុ អាកាសយានិកទាំងពីរនាក់  បានចុះបាញ់កៅអី  របស់ពួកគេចេញពីក្នុងយន្តហោះ ហើយក្រោយមក ត្រូវបានជួយសង្រ្គោះចេញពីក្នុងទឹក ដោយឧទ្ធម្ភាគចក្រ  និង ត្រូវបានបញ្ជូនបន្តតាមរថយន្តសង្រ្គោះបន្ទាន់ ទៅកាន់មន្ទីរព្យាបាល Lower Keys ប៉ុន្តែជាអកុសល្យជីវិតរបស់ពួកគេ  ពុំអាចត្រូវបានស្រោចស្រង់ទាន់ពេលនោះឡើយ។

គួរជម្រាបថា យន្តហោះចម្បាំងខាងលើ ដែលបានស្ថិតក្នុងការហោះហើរហ្វឹកហ្វឺន រួចក៏បានធ្លាក់  ខណៈវាកំពុងសំដៅ ឆ្ពោះទៅកាន់មូលដ្ឋានយោធា Key West ហើយមូលហេតុនៅពីក្រោយការធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ដកស្រង់ពី៖ Fresh News