Social Network

បារាំង និង​អារ៉ាប៊ីសាអូឌីត «ចុះកិច្ច​ព្រមព្រៀងចំនួន ២០ ក្នុង​តម្លៃ ១៨ពាន់​លានដុល្លារ» លើ​វិស័យប្រេង និងបច្ចេក​វិទ្យា​ផងដែរ...

  (រីយ៉ាដ)៖ ព្រះអង្គម្ចាស់រាជទាយាទ អារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានមានបន្ទូលថា ប្រទេសអារ៉ាប៊ីសាអូឌីត និងបារាំង បានចុះហត្ថលេខា លើ កិច្ចព្រមព្រៀងសេដ្ឋកិច្ច ចំនួន២០ដែលមានតម្លៃជាង ១៨ពាន់លានដុល្លារ  ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើក្នុងកិច្ចព្រមព្រៀងទាំងនោះ ទៅលើវិស័យអ្វីខ្លះនោះឡើយ  ប៉ុន្តែវាអាចពាក់ព័ន្ធនឹងប្រេង ព្រមទាំងបច្ចេកវិទ្យាផងដែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។ ព្រះអង្គម្ចាស់ bin Salman ធ្វើការប្រកាសបែបនេះ នៅអឡុងពេលដែលព្រះអង្គ  បំពេញរាជដំណើរទស្សនកិច្ច នៅក្នុងប្រទេសបារាំង កាលពីថ្ងៃអង្គារ។

ប៉ុន្តែទន្ទឹមគ្នា រាជទាយាទអង្គនេះ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតនោះទេ   ថាតើប្រទេសទាំងពីរ បានបញ្ចប់កិច្ច សន្យាទាំងស្រុង ឬក៏ចុះអនុស្សរណៈយោគយល់គ្នា ឬយ៉ាងណានោះទេ។

គួរបញ្ជាក់បន្ថែមពីលើនេះថា ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Saudi Aramco ក៏ធ្លាប់បានអះអាងដែរថា  កិច្ចព្រមព្រៀងទាំង ២០ ក្នុងរួមនោះមានទាំង កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង ដូចជា Total, Technip និង Suez ជាដើម៕

ដកស្រង់ពី៖ Fresh News