Social Network

មនុស្សស្លាប់ជាបន្តបន្ទាប់ ក្រោមការគ្រប់គ្រងដោយរបបថ្មីមួយរបស់តួកគី

(អង់ការ៉ា)៖គ្រូបង្រៀនភាសាអង់គ្លេស ឈ្មោះ ហាលីមេ ហ្គូលសូ បានស្លាប់នៅក្នុងពន្ធនាគារ ដោយសារតែគេបដិសេធ មិនព្យាបាលជំងឺ ដែលគាត់មានតាំងពីក្មេង។

នេះបើតាមសាក្សី និងរបាយការណ៍នៃការពិនិត្យ សាកសព។ លោកស្រី ហាលីមេ ហ្គូលសូ ត្រូវបានគេឃុំខ្លួន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ រួមជាមួយស្ត្រីជាច្រើននាក់ផ្សេងទៀត ដែលត្រូវបានគេចោទប្រកាន់ថា  បានជួយដល់ក្រុមគ្រួសារ របស់អ្នកដែលជាប់ពន្ធនាគារ ពីបទជាប់ពាក់ព័ន្ធ នឹងចលនាសាសនា Gülen ដែល បានស្លាប់នៅក្នុងពន្ធនាគារ នៅឯខេត្ត Mersin ។

លោកស្រី ហាលីមេ ហ្គូលសូ ត្រូវបានគេរាយការណ៍ថា បានជាប់ឃុំនៅក្នុងពន្ធនា គារមួយមានអ្នកទោស២១ នាក់រួមទាំងកុមារ ០៣នាក់ ដែលកំពុងស្នាក់នៅក្នុងពន្ធនាគារ ដែលអាចផ្ទុកមនុស្ស បានត្រឹមតែ១២នាក់។ ករណីមួយផ្សេងទៀតផងដែរ ដែលស្រ្តីជនជាតិតួកគី ដែលរត់ភៀសខ្លួនទៅប្រទេសក្រិក ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ របស់ រដ្ឋាភិបាលតួកគី ដឹកនាំដោយ លោកប្រធានាធិបតី Recep Tayyip Erdoğan។

ស្ត្រីរូបនេះបានស្លាប់ កាលពីយប់ថ្ងៃសៅរ៍ ដោយសារជំងឺ ដាច់សរសៃឈាមខួរក្បាល។ ស្រ្តីដែលជាម្តាយ របស់ក្មេង០៣នាក់  មានអាយុ ០៣ ឆ្នាំ ០៧ ឆ្នាំ និង ១០ឆ្នាំ មានឈ្មោះ អាស់មា អូឡូដា ជាមន្ត្រីរាជការស៊ីវិល នៅក្នុងការិយាល័យ អភិបាលស្រុកមួយ នៅក្នុងខេត្ត Izmir។

រូបនាងត្រូវបានគេបណ្តេញចេញ ពីការក្រោមបទចោទប្រកាន់ថា មានទំនាក់ទំនងជាមួយចលនា Gülen ដោយក្រឹត្យមួយ របស់រដ្ឋាភិបាល ដែលបានចេញផ្សាយក្រោមរដ្ឋការ ប្រកាសអាសន្ន បន្ទាប់ពីការប៉ុនប៉ង ធ្វើរដ្ធប្រហារយោធា ដ៏ចម្រូងចម្រាសកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា តួកគីបានបណ្តេញចៅក្រម គ្រូបង្រៀន ប៉ូលីស និងមន្រ្តីរាជការស៊ីវិលជាង១៥ ម៉ឺននាក់ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសទួរគី បានប្រកាសនៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៧ ថាមនុស្សចំនួន ៥៥,៦៦៥ នាក់ត្រូវ បានចាប់ខ្លួន៕

ដកស្រង់ពី៖ Fresh News