Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គរដ្ឋ​អាជ្ញា​ទីក្រុង​ញូយ៉ក «អាចនឹងខ្ទាត​ចេញពី​តំណែង ដោយសារ​​អំពើ​ហិង្សា​​ផ្លូវភេទ» ដែលត្រូវ​បានចោទ​ប្រកាន់​ដោយនារី​បួននាក់...

  • Print

  (ញូយ៉ក)៖ អគ្គរដ្ឋអាជ្ញា នៃទីក្រុងញូយ៉ក លោក អេរិក ស្នាយឌើមេន (Eric Scheiderman) កំពុងប្រឈមមុខជាមួយ ការចោទប្រកាន់ថ្មីផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើ អំពើហិង្សាផ្លូវភេទ ពីសំណាក់ស្រ្តីចំនួន ០៤នាក់ ដែលមន្រ្តីយុត្តិធម៌អាមេរិករូបនេះ  ធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។ ឆ្លើយតបទៅនឹងការពាក្យសម្តីចោទប្រកាន់ខាងលើ លោក Eric Scheiderman បានធ្វើការបកស្រាយ យ៉ាងដូច្នេះថា «នៅក្នុងទំនាក់ទំនង នៃជីវិតផ្លូវភេទឯកជន រូបខ្ញុំបានធ្វើសកម្មភាព បែបដើរតួសម្តែង (Role-Playing) និងទង្វើផ្លូវភេទដទៃៗទៀត ដែលមានការព្រមព្រៀង ត្រឹមត្រូវពីដៃគូ។

ខ្ញុំមិនដែលធ្លាប់បានប្រើ អំពើហិង្សាទៅលើនរណាម្នាក់ឡើយ ហើយការប្រព្រឹត្ត សកម្មភាពផ្លូវភេទ ដែលពុំមានការឯកភាព ពីដៃភាគីម្ខាងទៀតនោះ គឺជារឿងដែលខ្ញុំមិនហ៊ានបំពាននោះទេ»។

គួរជម្រាបថា ស្រ្តីពីរនាក់ក្នុងចំណោម ០៤នាក់ បានបញ្ចេញអត្តសញ្ញាណ ជាសាធារណៈ រួមមានឈ្មោះ មីឈែឡ បារីស (Michelle Barish) និង តាន់យ៉ា សែលវ៉ារ៉ាត់ណាំ (Tanya Selvarathnam)។ ស្រ្តីទាំងពីរនាក់ បានអះអាងថា លោក Schneiderman ជាច្រើនលើកច្រើនសា បានប្រើដៃប្រើជើង ទៅលើខ្លួនប្រាណពួកគេ ជារឿយៗនោះ គឺក្រោយពីផឹកស្រាស្រវឹង  និងជាពិសេសនៅលើគ្រែ ហើយសកម្មភាពទាំងនេះ ត្រូវបានធ្វើឡើង មិនដែលមានការព្រមព្រៀង ពីពួកគេឡើយ។

ភ្លាមៗនោះស្រ្តីទាំងពីរ មិនបានរាយការណ៍ ទៅកាន់ប៉ូលិសនោះទេ ប៉ុន្តែពួកគេទៅរកការព្យាបាល ពីមន្ទីរពេទ្យ បន្ទាប់ពីបានរងការទះកំផ្លៀងខ្លាំង នៅលើត្រចៀក និងផ្ទៃមុខ ព្រមទាំងត្រូវមកលោក Schneiderman ច្របាច់កធ្ងន់ៗថែមទៀតនោះ។

ជុំវិញករណីខាងលើ នាដើមសប្តាហ៍នេះ អភិបាលក្រុងញូយ៉កលោក អាន់ឌ្រូ គួម៉ូ (Andrew Cuomo) បានអំពាវនាវឲ្យលោក Schneiderman ដាក់ពាក្យចុះចេញ ពីតំណែងជាបន្ទាន់ ព្រោះលោកយល់ថា វាជារឿងសាកសម និងមិនអាចទៅរួចទៀតឡើយ សម្រាប់ឲ្យលោក Schneiderman នៅបន្តបម្រើកាន់តួនាទី ជាអគ្គរដ្ឋអាជ្ញាតទៅទៀតនោះ៕

ដកស្រង់ពី៖ Fresh News