Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសបារាំងព្រមាន «វាយប្រហារស៊ីរីសារជាថ្មី» បើសិន​ជាមាន​​ការប្រើ​​អាវុធ​គីមី​ទៀត...

  • Print

(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសបារាំង លោកស្រី ហ្វ្លរ៉ង់ ផាឡេយ (Florence Parley) ព្រមានថា  ទីក្រុងប៉ារីស នឹងបើកការវាយប្រហារ ជាថ្មីលើស៊ីរី បើសិនជាមានការប្រើប្រាស់ អាវុធគីមីឡើងវិញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ០១៨។ លោកស្រី Florence Parley ធ្វើការកត់សម្គាល់បែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ នៃកម្មវិធីផ្សាយផ្ទាល់ ជាមួយវិទ្យុបារាំង RTL នៅថ្ងៃអង្គារនេះតែម្តង។

ថ្លែងនាឱកាសនោះ លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានគូសបញ្ជាក់ដូច្នេះថា «គោលបំណងវាយប្រហារ របស់បារាំងលើស៊ីរី គឺបង្ការកុំឱ្យកងកម្លាំង រដ្ឋាភិបាលលោក បាស្សា អាល់ អាស្សាដ ប្រើប្រាស់អាវុធគីមី ជាថ្មីម្ដងទៀត។

តែបើសិនជាវាកើតឡើង ម្ដងទៀតមែន នោះយើងនឹងពិចារណា បើកការវាយប្រហារជាថ្មី»។ គួរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបាញ់មីស៊ីល ចេញពីនាវាមុជទឹកចំនួន ១០៣គ្រាប់ លើមូលដ្ឋានទ័ពស៊ីរី  ជាការឆ្លើយតប នឹងការចោទប្រកាន់ថា របបដឹកនាំស៊ីរី បានប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុងឌួម៉ា កាលពីថ្ងៃទី០៧ ខែមេសា បើទោះជាទីក្រុងដាម៉ាស់ បដិសេធក៏ដោយ។

ម្យ៉ាងវិញទៀត បើតាមក្រសួងការពារជាតិរុស្ស៊ី ក្នុងចំណោមមីស៊ីល ១០៣គ្រាប់ត្រូវបានប្រព័ន្ធមីស៊ីលរុស្ស៊ី នៅស៊ីរីស្ទាក់ចាប់បាន ៧១គ្រាប់៕

ដកស្រង់ពី៖ Fresh News