Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ឥណ្ឌូណេស៊ី «បាញ់សម្លាប់​អ្នកប្រើដាវ​សាំម៉ូរ៉ៃ​០៣នាក់» ដែល​ជាក្រុមជន​សង្ស័យវាយប្រហារ​ស្ថានីយ​ប៉ូលិស!

  • Print

 (ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី នាថ្ងៃពុធនេះ បានបាញ់សម្លាប់ បុរសចំនួន ០៣នាក់ បន្ទាប់ពីជនសង្ស័យម្នាក់ ក្នុងចំណោមនោះ  បានវាយប្រហារ មកលើអាជ្ញាធរ ដោយប្រើដាវសាំមូរ៉ៃ និងបានបណ្តាលឲ្យ មន្រ្តីប៉ូលិសពីរនាក់របួស នៅឯទីបញ្ជាការប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។ បើតាមរបាយការណ៍ របស់ប៉ូលិសឥណ្ឌូណេស៊ី  បុរសម្នាក់ ក្នុងចំណោមជនសង្ស័យទាំង ០៣នាក់ខាងលើ បានបំពាក់គ្រាប់បែក ជាប់នឹងខ្លួនរបស់គេ។ ក្រៅពីនេះបុរសម្នាក់ទៀត  ក៏ត្រូវបាន ចាប់ឃាត់ខ្លួនផងដែរ ខណៈជនសង្ស័យប្រហែល ០៤នាក់ផ្សេងទៀត ទំនងជាបានរត់គេចខ្លួន ពីកន្លែងកើតហេតុ។

គួរជម្រាបថា បើតាមប្រភពដដែល បុរសជាជនសង្ស័យ ទាំងប៉ុន្មានខាងលើ បានបើករថយន្តមួយគ្រឿង សំដៅមកកាន់បរិវេណ នៃស្ថានីយប៉ូលិស  មុនធ្វើសកម្មភាព វាយប្រហារខាងលើនេះ។ អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីវាយប្រហារ ជាបន្តបន្ទាប់  ជាពិសេសនោះគឺ ការបំផ្ទុះគ្រាប់បែកអត្តឃាតតែម្តង បានអុកលុក ប្រទេសឥណ្ឌូណេស៊ីជាខ្លាំង និងផ្តាច់ជីវិតមនុស្សជាច្រើននាក់ ដោយកាលពីដើមសប្តាហ៍នេះ  ស្ថានីយប៉ូលិស នៅក្នុងក្រុង សារ៉ាបេយ (Sarabay) នៃខេត្តជ្វាភាគខាងកើត ទើបតែបានទទួល រងការបំផ្ទុះគ្រាប់បែកហើយប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News