Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំងឺ Ebola ដ៏កាចសាហាវផ្ទុះឡើងជាថ្មីហើយ! អាជ្ញាធរ​កុងហ្គោ​កំពុងខ្វែង​ដៃ​ខ្វែង​ជើង ខណៈ​មនុស្សស្លាប់​កើនដល់​​២៣នាក់...

  • Print

  (អាហ្រ្វិក)៖ អាជ្ញាធរសុខាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា ជំងឺ អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មី  ចេញពីតំបន់ជនបទ ទៅកាន់ទីក្រុងមួយ ដែលនេះបានបណ្ដាលឱ្យ មានការព្រួយបារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈមនុស្ស ២៣នាក់ ទៅហើយ ត្រូវបានគេរាយការណ៍ថា បានស្លាប់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។ យោងតាមរដ្ឋមន្ត្រី សុខាភិបាលកុងហ្គោ លោក អូលី អ៊ីឡាំងហ្គា កាឡេងហ្គា (Oly Ilunga Kalenga) ករណីឆ្លងមួយនៃវីរុស Ebola ត្រូវបានគេរកឃើញ នៅក្នុងទីក្រុងម៉ាបានដាកា (Mbandaka) ជាទីក្រុងមួយ មានមនុស្សជាងមួយលាននាក់រស់នៅ និង ស្ថិតនៅចំងាយ ១៣០គីឡូម៉ែត្រ ពីតំបន់ជនបទមួយដែលករណី ផ្ទុះឡើងវិញ នៃវិរុសដ៏ប្រល័យនេះ  ត្រូវបានគេរាយការណ៍ កាលពីដើមខែឧសភា។

បន្ថែមពីលើនេះ លោក Oly Ilunga ក៏បានអះអាងដែរថា មនុស្ស ៤២នាក់ បានឆ្លងវីរុស Ebola ហើយ ២៣នាក់ត្រូវគេអះអាងថា បានស្លាប់។ ចំណែកឯ ក្រុមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនកញ្ចប់ថ្នាំពេទ្យ និងវ៉ាក់សាំងច្រើនជាង ៤,០០០កញ្ចប់ ទៅកាន់អាជ្ញាធរកុងហ្គោ  មុននឹងកញ្ចប់ដទៃ នឹងត្រូវបញ្ជូនក្នុងពេលឆាប់ៗនេះ។

គួររំលឹកថា វីរុស Ebola បានផ្ដាច់យកអាយុជីវិតមនុស្ស ១១,៣០០នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន កាលពីចន្លោះឆ្នាំ២០១៤ និង២០១៦៕

ដកស្រង់ពី៖ Fresh News