Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរមីយ៉ាន់ម៉ា​ «ព្រមានយន្តហោះ​បរទេស​មួយគ្រឿង ដែល​​ហោះលើ​តំបន់​ហាមឃាត់​នៅ​ទីក្រុងរ៉ង់ហ្គូន ដើម្បីឆ្ពោះទៅទីក្រុងភ្នំពេញ...»

  • Print

(រ៉ង់ហ្គូន)៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលមីយ៉ាន់ម៉ា បានព្រមានចាត់វិធានការ ប្រឆាំងនឹងយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ របស់ប្រទេស អេមីរ៉ាត់អារ៉ាប់រួម ដោយសារការហោះហើរ លើតំបន់ហាមឃាត់ ក្នុងទីក្រុងរ៉ង់ហ្គូន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។ នាយកដ្ឋានអាកាសចរណ៍ ស៊ីវិលមីយ៉ាន់ម៉ា  (DCA) បានបញ្ជូនកំណត់ទូតមួយ ទៅកាន់ភាគីអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជូនដំណឹងអំពីការ ស៊ើបអង្កេតរបស់ខ្លួន។

ជាមួយគ្នានោះដែរ  បើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ យន្ដហោះប៊ូអ៊ីង 777-31H (ER) ជាកម្មសិទ្ធិរបស់ អេមីរ៉ាត់អារ៉ាប់រួម បានហោះចេញពីទីក្រុងរ៉ង់ហ្គូន ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ  ប៉ុន្តែយន្ដហោះនេះ បានហោះហើរនៅរយៈកម្ពស់ ទាបពីលើទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅម៉ោង ៦៖៥៥នាទីល្ងាច។

ចំណែកឯនាយក DCA លោក យូ សូផេង (U Soe Paing) ក៏បានឱ្យដឹងដែរថា ពីឡុតបើកយន្ដហោះខាងលើ បានទទួលស្គាល់ថា ខ្លួនពិតជាបាន ហោះកាត់ តំបន់គ្មានការហោះហើរ នៃទីក្រុងរ៉ង់ហ្គូនមែន ដោយសារតែបញ្ហាអាកាសធាតុ។ DCA បានដាក់កំហិតលើការហោះហើរ ទាំងឡាយណានៅរយៈកម្ពស់ទាបជាង ៧,២០០ម៉ែត្រ ពីលើទីក្រុងរ៉ង់ហ្គូន ក្នុងនោះរួមមានទាំងវត្តស្វេដាហ្គន (Shwedagon) ដែលជាប្រាសាទមាស និមិត្តរូបដ៏ល្បីល្បាញ របស់មីយ៉ាន់ម៉ាផងដែរ៕

ដកស្រង់ពី៖ Fresh News