Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេស​កាណាដា «ត្រៀមប្រកាសចំណាត់ការ​សងសឹក​អាមេរិក» ឆ្លើយតប​នឹងការដំឡើង​ពន្ធ​ក្នុងពេល​ឆាប់ៗ...

  • Print

  (កាណាដា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) នឹងប្រកាស ពីការសម្រេចចិត្តចុងក្រោយ  របស់រដ្ឋាភិបាលលោកស្រី ក្នុងពេលឆាប់ៗនេះ ស្ដីពីការចាត់វិធានការសងសឹក នឹងការដំឡើងពន្ ធពីសំណាក់សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។ លោកស្រី Freeland ត្រូវបានគេរំពឹងថា នឹងបង្ហាញពីបញ្ជីឈ្មោះ ផលិតផលអាមេរិក ដែលនឹងត្រូវជាប់កាតព្វកិច្ច ដំឡើងពន្ធ ១០ភាគរយ ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ។

ការដំឡើងពន្ធនេះ គឺជាផ្នែកមួយ នៃការចាត់វិធានាការឆ្លើយតប គិតជាទឹកប្រាក់ប្រមាណជា ១២ពាន់លានដុល្លារ លើការនាំចូលដែក  អាលុយមីញ៉ូម និង ផលិតផលដទៃទៀត ពីសហរដ្ឋអាមេរិក ជាការសងសឹកនឹងការដំឡើងពន្ធ ២៥ភាគរយលើដែក  និង ១០ភាគរយ លើអាលុយមីញ៉ូម ដែលនាំចូលពីកាណាដា ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ទន្ទឹមគ្នាគំរោងប្រកាស ពីការដំឡើងពន្ធនេះ រដ្ឋាភិបាលសហព័ន្ធកាណាដាក៏បាន និងកំពុងប្រឹក្សាយោបល់លើ បញ្ជីឈ្មោះ ផលិតផលអាមេរិក ដែលត្រូវដំឡើងពន្ធផងដែរ ក្នុងនោះមានដូចជា ស្រាវីស្គី សូកូឡា ភីហ្សា និងម៉ូទ័រទូកជាដើម៕

 ដកស្រង់ពី៖ Fresh News