ធ្លាក់យន្តហោះ នៅអាហ្វ្រិកខាងត្បូង រងរបួសមនុស្ស១៩នាក់
- Details
- Category: International News
(អាហ្វ្រិកខាងត្បូង)៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានទទួលរងរបួស នៅពេលដែល យន្តហោះមួយគ្រឿង បានធ្លាក់ នៅថ្ងៃអង្គារនេះ នាតំបន់វាលស្មៅមួយ នៃរដ្ឋធានី Pretoria ប្រទេសអាហ្វ្រិកខាងត្បូង, នេះបើយោងតាមសារព័ត៌មាន AFP នាយប់ថ្ងៃទី១០ ខែកក្កដានេះ។
បើតាមសម្តីលោក Russell Meiring អ្នកនាំពាក្យភ្នាក់ងារ គ្រូពេទ្យសង្គ្រោះបន្ទាន់ ER24 បានឲ្យដឹងថា «ក្រុមគ្រូពេទ្យ និង ភ្នាក់ងារផ្សេងៗទៀត បាននឹងកំពុងស្ថិតនៅកន្លែង យន្តហោះធ្លាក់ នាតំបន់ Wonderboom នៃរដ្ឋធានី Pretoria»។
លោកបានបន្ថែមថា «យើងអាចបញ្ជាក់បានថា មានអ្នករងរបួសស្រាល និងធ្ងន់ ចំនួន១៩នាក់ នៅពេលនេះ ហើយមិនមាន អ្នកស្លាប់នោះទេ»៕
ដកស្រង់ពី៖ Fresh News