Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរឲ្យសង្វេគបំផុត! ជនជាតិ​ជប៉ុនស្លាប់កើន​ដល់ជិត២០០នាក់ និងរាប់សិបនាក់​ទៀតបន្ត​បាត់ខ្លួន

  • Print

(តូក្យូ)៖ រហូតមកទល់នឹងព្រឹក ថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះទឹកកកជំនន់  និងបំណាក់ដី ដ៏អាក្រក់បំផុត ប្រចាំឆ្នាំ២០១៨នេះ បានបណ្តាលឲ្យ ជនជាតិជប៉ុនស្លាប់កើនដល់ ១៩៩នាក់ហើយ ខណៈរាប់សិបនាក់ទៀត បន្តបាត់ខ្លួន ដែលអាចកំពុង ជាប់ក្រោមគំនរល្បាប់ភក់ និងលំនៅឋានដែលបាក់រលំ។

នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។ ស្ថិតនៅក្នុងស្ថានការណ៍ ដ៏អាក្រក់នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងមន្ត្រីរដ្ឋាភិបាល របស់លោក ក៏បានធ្វើដំណើរ ទៅកាន់ តំបន់រងគ្រោះខ្លាំងបំផុត នៅបណ្តាខេត្តភាគខាងលិច ប្រទេសជប៉ុន កាលពីថ្ងៃពុធ ម្សិលមិញនេះផងដែរ ហើយលោកនឹងបន្តដំណើរនេះ  រហូតដល់ថ្ងៃសុក្រស្អែក ដើម្បីត្រួតពិនិត្យភាពជាក់ស្តែង និងបង្កើនសកម្មភាព ជួយសង្គ្រោះប្រជាជន  ដែលងាយរងគ្រោះបំផុត។

គួរបញ្ជាក់ថា ដោយសារតែទឹកជំនន់ និងការបាក់ដីនៅបណ្តាខេត្តជាច្រើន ស្ថិតនៅភាគខាងលិច ប្រទេសជប៉ុននេះ លោក អាបេ និងមន្ត្រីជាន់ខ្ពស់ របស់លោក បានសម្រេចចិត្តលុបចោល ដំណើរទស្សនកិច្ ចចំនួនបួនជើង ទៅក្រៅប្រទេស  ដើម្បីយកពេលនេះ ទៅដោះស្រាយ ស្ថានការណ៍បន្ទាន់ ខណៈចំនួនមនុស្សស្លាប់ កាន់តែកើនឡើងផងដែរ។

បន្ថែមពីនេះទៀតក្តីសង្ឃឹមថា មនុស្សកំពុងបាត់ខ្លួនអាចនៅរស់នោះ គឺបានហាក់ដូចជាកាន់តែស្តួចស្តើងហើយ  បន្ទាប់ពីរយៈពេល មួយសប្តាហ៍នៃគ្រោះទឹកជំនន់។ រហូតមកទល់នឹងល្ងាចថ្ងៃពុធ អាជ្ញាធរជប៉ុនបានអះអាងថា ទឹកចាប់ផ្តើមស្រកជាបណ្តើរៗ ខណៈប្រជាជនជាង  ១០,០០០នាក់ កំពុងរស់នៅក្នុង ជម្រកបណ្តោះអាសន្ននៅឡើយ ក្រោយពីក្រុមសង្គ្រោះ បានយកពួកគេចេញពីលំនៅឋាន  ដែលត្រូវបាន ទឹកជន់លិចយ៉ាងគំហុក៕

ដកស្រង់ពី៖ Fresh News