Social Network

អូស្ត្រាលីនឹងអនុញ្ញាតឲ្យក្មេងស្រីសិស្សសាលា «ស្លៀកខ្លី និងខោ» ទៅតាម​ការ​ប្រាថ្នារបស់​​ពួកគេ!

(ស៊ីដនី)៖ វាជាការកែទម្រង់មួយ គួរឲ្យកត់សម្គាល់ ចំពោះអាជ្ញាធររដ្ឋ Queensland នៃប្រទេសអូស្ត្រាលី  ដែលនឹងផ្តល់ការអនុញ្ញាត ឲ្យក្មេងស្រីៗ សិស្សសាលាទាំងអស់ នៅក្នុងរដ្ឋភាគឦសាន ប្រទេសមួយនេះ ស្លៀកនូវសំលៀកបំពាក់ ដែលគេប្រាថ្នាដូចជា ខោខ្លី និងខោ ទៅអង្គុយរៀន បានចាប់ពីឆ្នាំក្រោយតទៅ។

នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។ រដ្ឋមន្ត្រីអប់រំប្រចាំរដ្ឋ Queensland លោកស្រី Grace Grace បាននិយាយថា «យើងបានដឹងថា សិស្សសាលាប្រមាណ ៦០ភាគរយ នៅក្នុងរដ្ឋរបស់យើងនេះ បានស្នើឲ្យមានការលើកលែង ឯកសណ្ឋានបែបនេះ សម្រាប់សិស្សនារី  ប៉ុន្តែកន្លងមកនេះ សាលារៀនមួយចំនួន  មិនទាន់ បានធ្វើការ កែសម្រួលបទបញ្ជា ទៅតាមការចង់ បាននេះឡើយ»។

បើតាមការមន្ត្រីជាន់ខ្ពស់ ខាងលើនេះបញ្ជាក់ថា ក្មេងស្រីៗគួរតែអាច ចូលរួមសកម្មភាពនានា នៅក្នុងសាលារៀន  ឬក៏ជិះកង់មកសាលារៀន ដោយគ្មានការរំខាន ដោយសារតែសំលៀកបំពាក់ ពួកគេកំពុងស្លៀកនោះឡើយ។ ការធ្វើបែបនេះ អាចឲ្យសិស្សស្រីៗ ធ្វើការលេងបាល់ទាត់ បាល់បោះ ឡើងដើមឈើអានសៀវភៅ និងចូលទៅកន្លែងផ្សេងៗទៀត ដើម្បីកម្សាន្ត ដែលពីមុនត្រូវបានហាមឃាត់៕

ដកស្រង់ពី៖ Fresh News