Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Facebook កំពុងទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និងញុះញង់​ក្រោយពីមានភាព​មិនប្រក្រតីខ្លាំង​នៅ ស្រីលង្កា ឥណ្ឌា និងមីយ៉ាន់ម៉ា!

  • Print

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ ព័ត៌មានក្លែងក្លាយ  ឬព័ត៌មានដែលបង្ក ជាការភ័ន្ដច្រឡំ ដល់សាធារណៈមតិ ប៉ុន្តែក្នុងមួយរយៈ ពេលចុងក្រោយនេះ ការបង្ហោះ និងការចែករំលែករូបភាព ហិង្សានៅក្នុងប្រទេស ឥណ្ឌា ស្រីលង្កា និងមីយ៉ាន់ម៉ា បានជំរុញឱ្យក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ ឈានទៅរកផ្លាស់ប្ដូរ គោលនយោបាយរបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។ រហូតមកទល់ពេលនេះ Facebook បានដោះស្រាយ ជាមួយព័ត៌មានក្លែងក្លាយ តាមរយៈការប្លុក ឬធ្វើឱ្យវាមិនត្រូវ បានគេមើលឃើញនៅលើ News Feeds។ ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចាប់ផ្ដើម លុបចោលព័ត៌មានក្លែងក្លាយ ត្រូវបានគេបង្ហោះ  ឬចែកចាយបន្ត ដែលមានលក្ខណៈហិង្សា និងរំលោភបំពានលើរាងកាយ។

លើសពីនេះទៅទៀត Facebook ក៏បានអះអាងដែរថា  ខ្លួនកំពុងសហការជាមួយ ក្រុមសង្គមស៊ីវិលមួយចំនួន  នៅក្នុងតំបន់ ដើម្បីបញ្ជាក់ ពីព័ត៌មានក្លែងក្លាយ និងអំពើហិង្សានានា ហើយបើសិនជា មានការរាយការណ៍ ពីព័ត៌មានទំាងនេះ នោះ Facebook នឹងចាត់វិធានការទាំងបន្ទាន់  តាមរយៈការបិទព័ត៌មានទាំងនោះមិនឲ្យមានការចែកចាយ ឬឃើញក្នុង News Feed តទៅទៀត។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរគោលនយោបាយនេះ នឹងត្រូវអនុវត្តន៍ មុនគេនៅប្រទេសស្រីលង្កា ជាទីដែលព័ត៌មានក្លែងក្លាយ បែបញុះញង់ ឱ្យប្រឆំាង នឹងអ្នកកាន់សាសនាអ៊ីស្លាម កើតមានឡើងជាបន្តបន្ទាប់ រហូតដល់រដ្ឋាភិបាលប្លុក Facebook ជាបណ្ដោះអាសន្ កាលពីខែមីនាកន្លងទៅ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានភាព៕

ដកស្រង់ពី៖ Fresh News