Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីហ្វីលីពីន៖ អ្នកព្រួយបារម្ភពីសិទ្ធិមនុស្ស តែខ្ញុំព្រួយបារម្ភពីការរស់នៅរបស់ប្រជាជនខ្ញុំ

  • Print

  (ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃចន្ទ បានសន្យាថា លោកនឹងបន្ត ធ្វើសង្រ្គាមជាមួយនឹង ឧក្រិដ្ឋជនគ្រឿងញៀន ដោយអះអាងថា អ្វីដែលលោកកំពុងធ្វើ គឺដើម្បីការរស់នៅ របស់ប្រជាជនហ្វីលីពីន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។ លោក ឌូតឺតេ ថ្លែងបែបនេះ នាឱកាសថ្លែងសុន្ទរកថា ទៅកាន់សម័យប្រជុំសភា។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ  បានគូសបញ្ជាក់ ដូច្នេះថា៖«ការព្រួយបារម្ភ របស់អ្នកគឺសិទ្ធិមនុស្ស ប៉ុន្តែការព្រួយបារម្ភរបស់ខ្ញុំ គឺការរស់នៅរបស់ប្រជាជនខ្ញុំ។

ម្យ៉ាងវិញទៀត សង្រ្គាមប្រឆាំងគ្រឿងញៀន គឺមានគោលបំណង ការពារប្រជាជនហ្វីលីពីន ពីគ្រឿងញៀន ខណៈអនាគតយុវជន របស់យើង និងគ្រួសាររបស់ពួកគេ កំពុងត្រូវបានបំផ្លាញ»។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ឌូតឺតេ ឡើងកាន់អំណាច កាលពីឆ្នាំ២០១៦មក ប៉ូលិសហ្វីលីពីន បានសម្លាប់មនុស្ស ច្រើនជាង ៤,៥០០នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ឬតដៃជាមួយប៉ូលិស។ ចំណែកឯ ក្រុមអង្គការសិទ្ធិមនុស្ស ក៏បាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការនេះ តែលោកឌូតឺតេ មិនខ្វល់ពីការរិះគន់  ឬថ្កោលទោស នោះទេ៕

ដកស្រង់ពី៖ Fresh News