Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកដំណើរទាំងអស់មានសុវត្តិភាព បន្ទាប់ពីជើងហោះហើរ នុយជីនី បានធ្លាក់ចុះទៅក្នុងសមុទ្រ ក្នុងតំបន់ មីក្រូណេស៊ី

  • Print

កងនាវាតូចមួយក្រុម បានចេញសង្គ្រោះអ្នកដំណើរទាំងអស់ចំនួន ៤៧នាក់ និងនាវិកចេញពីយន្តហោះដឹកអ្នកដំណើរ នុយជីនី ដែលបានធ្លាក់ចុះទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីកង្វះផ្លូវរត់ នាព្រលានយន្តហោះមួយកន្លែង ក្នុងតំបន់ប្រជាជាតិប៉ាស៊ីហ្វិចខាងត្បូងដ៏តូច មីក្រូណេស៊ី នៅថ្ងៃសុក្រនេះ នេះបើតាមសំដីអ្នកចាត់ចែងព្រលានយន្តហោះ។

យន្តហោះនោះ ត្រូវចុះចត ប៉ុន្តែដោយសារផ្លូវរត់ខ្លី ហើយស្ទើរ១៥០យ៉ាត វាក៏ធ្លាក់ចុះក្នុងសមុទ្រ។ មនុស្សទាំងអស់ ត្រូវបានជួយសង្គ្រោះតាមទូក ដោយមានអ្នកដំនើរ ៣៦នាក់ និងនាវិក ១១នាក់ ហើយយន្តហោះ កំពុងនៅលិចលង់នៅឡើយ។

វីដេអូផ្សាយតាមអនឡាញ ដោយវិទ្យុញូហ្សឺឡេន ហើយនឹងកម្រងរូបភាពដែលផ្សាយតាមបណ្តាញ Twitter បានបង្ហាញនូវយន្តហោះដែលលិចចុះពាក់កណ្តាលទៅក្នុងទឹក ហើយព័ទ្ធជុំវិញដោយអូប័រលឿនតូចៗ។

ក្រុមហ៊ុនអាកាសចរណ៏នុយជីនី ក្នុងតំបន់កំពង់ផែ ម័រ៉េសបាយ Moresby មិនអាចទាក់ទងសុំយោបល់បានភ្លាមៗទេ។ អ្នកនាំពាក្យគណះកម្មាការគ្រប់គ្រគ្រងគ្រោះថ្នាក់របស់ប្រទេសកោះប៉ាពួ ញូ ហ្កីនី Papua New Guinea's បាននិយាយថា ក្រុមអ្នកស៊ើបអង្កេត អាចទៅដល់កន្លែងកើតហេតុឆាប់ៗនេះតាមដែលអាចធ្វើបាន ដើម្បី ប្រមូលព័ត៌មាន នូវអ្វីដែលបានកើតឡើង។