Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតអភិបាលគណបក្សកាន់អំណាចម៉ិចស៊ីកូ ត្រូវបានកាត់ទោសឲ្យជាប់គុក៩ឆ្នាំ

  • Print

អតីតអភិបាលរដ្ឋ ដែលអាប់កេរ្ត៍ឈ្មោះមកពីគណបក្សកាន់អំណាចរបស់ប្រទេសម៉ិចស៊ីកូ ត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទលាងលុយកង្វក់ និងមានទំនាក់ទំនងនឹងឧក្រិដ្ឋកម្មដែលរៀបចំទុក ក្នុងរឿងក្តី ដែលសាវនករសាធារណះ និយាយថា អាក្រក់បំផុតមិនដែលបានឃើញ នៅក្នុងប្រទេសម៉ិចស៊ិច។

តុលការ ក៏បានពិន័យលោក ចាវីយ៉េ ឌុអាត Javier Duarte ជាទឹកប្រាក់ ៥៨. ៨៩០ប៉េសូស លុយម៉ិចស៊ិក ដែលស្មើនឹង ២.៣៧០ផោនលុយអង់គ្លេស និងរឹបអូសទ្រព្យសម្បត្តិចំនួន៤០កន្លែងទៀត។

ព្រះរាជអាជ្ញា បានអះអាងថា លោក ឌុអាត បានដឹកនាំអង្គការមួយ ដែលប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើន ត្រូវបានធ្វើឡើងក្នុងតំបន់ វីរ៉ាក្រូស Veracruz រដ្ឋឈូងសមុទ្រភាគខាងកើតក្រុងកាំពីឈី Campeche និងទីក្រុងម៉ិចស៊ិក រវាងឆ្នាំ២០១១ និងឆ្នាំ២០១៦។

ជាប់ឆ្នោតជាអភិបាលកាលពីឆ្នាំ២០១០ លោក ត្រូវបានគេចោទប្រកាន់ថា ទទួលបានទ្រព្យសម្បិត្តទំនើបៗជា ច្រើនទាំងក្នុងប្រទេស និងបរទេស។ លួចបន្លំលុយអ្នកបង់ពន្ធក្នុងចំនួនដ៏ច្រើន ប្រហែលរាប់រយលានដុល្លារហើយប្រើប្រាស់ក្រុមហ៊ុនស៊ែល ក្នុងការផ្ទេរលុយ និងលាក់មូលនីធិសាធារណះ។

លោកឌុយអាត ត្រូវបានចាប់ខ្លួនក្នុងក្រុង ហ្កួតឺម៉ាឡា Guatemala នាខែមេសា ឆ្នាំ២០១៧ បន្ទាប់រត់ភៀសខ្លួនអស់រយះពេលជាង៥ខែ ហើយត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនត្រលប់មកកាន់ប្រទេសម៉ិចស៊ិកវិញ កាលពី៣ខែមុន។