Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សស្លាប់កើនដល់៨៣២នាក់ ដោយសារគ្រោះរញ្ជួយដីនិងរលកយក្ស នៅប្រទេសឥណ្ឌូណេស៊ី

  • Print

 (ហ្សាការតា)៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារ ដោយគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពល  បូករួមជាមួយ រលកយក្ស នៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ  កំពុងខ្នះខ្នែងជាទីបំផុត ដើម្បីតាមស្វែងរក ជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសព អ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ រយៈពេលពីរថ្ងៃ បានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដី កម្រិតធ្ងន់៧.៥រ៉ិចទ័រ (ពីដំបូង៧.៧រ៉ិចទ័រ) បានវាយប្រហារ លើកោះ Sulawei និងបង្កជារលកយក្ស យ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់ នៅតែបន្តកើនឡើង យ៉ាងគំហុក ហើយសាកសពជាច្រើនទៀត  ត្រូវអាជ្ញាធររំពឹងថា នឹងរកឃើញជាបន្តបន្ទាប់ ខណៈតួលេខនេះ ត្រូវអនុប្រធានាធិបតីឥណ្ឌូណេស៊ី  បង្ហើបឲ្យដឹងថា អាចឈានដល់ ខ្ទង់រាប់ពាន់នាក់ ថែមទៀតផង។

បើតាមអ្នកនាំពាក្យ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា  បានទទួលរងផលប៉ះពាល់ ដោយសារតែ គ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស  និងយ៉ាងតិច ប្រហែល១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។

ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះរញ្ជួយដីនេះ  នៅមិនទាន់អាចកំណត់ ច្បាស់លាស់នៅឡើយទេ ខណៈប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយផ្លូវថ្នល់ ក៏ត្រូវខូចខាតទៀតនោះ  ជាហេតុបង្កផលលំបាកខ្លាំង ក្នុងការវាយតម្លៃ ទៅលើទំហំខូចខាត។

គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ រលកយក្សស៊ូណាមិ បានបោកសង្រ្គប់ ទៅលើទីក្រុង Palu និងតំបន់ក្បែរខាងដទៃទៀត  នៃកោះ Sulaweisi ពីព្រោះវាត្រូវបានមើលរលង ដោយទីភ្នាក់ងារជំនាញ របស់ឥណ្ឌូណេស៊ី  ដែលបានសម្រេច ដកការព្រមានពី រលកយក្សវិញ ត្រឹមពេល៣៤នាទីប៉ុណ្ណោះ ក្រោយមានការវាយប្រហារ ពីរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ៕

ដកស្រង់ពី៖ Fresh News