Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ថា “គ្មានផ្លូវ” ខ្លួន នឹងរំសាយអាវុធនុយក្លេអ៊ែរទេ បើគ្មានការទុកចិត្តពីអាមេរិក

  • Print

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានប្រាប់អង្គការសហប្រជាជាតិថា “គ្មានផ្លូវ” ដែលប្រទេសខ្លួន អាចរំសាយអាវុធមុនទេ ល្កិកណាអង្គការសហប្រជា-ជាតិ នៅតែបន្តជំរុញឲ្យមានការពង្រឹងដ៏ស្វិតស្មាញលើបញ្ហាទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

ថ្លែងក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ លោក រី យ៉ុងហូ Ri Yong Ho បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទបង្កើតភាពជាប់គាំង ក្នុងការចរចារលើបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ។

សហរដ្ឋអាមេរិក កំពុងទទូចសុំឲ្យមាន គោលនយោបាយ “រំសាយអាវុធ-ជាមុន” ដែលបង្កើនកម្រិតគំនាបទណ្ឌកម្ម ដើម្បីសម្រេចគោលបំណង ក្នុងលក្ខណះបង្ខិតបង្ខំមួយ។

ដឹកនាំដោយអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តដំណោះស្រាយទណ្ឌកម្មចំនួន៣ កាលពីឆ្នាំមុន បំណងដកហូតប្រាក់ចំណូលរបស់ប្រទេសកូរ៉េខាងជើង ពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីល។

កិច្ចប្រជុំកំពូលដ៏សំខាន់រវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំង និងមេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន កាលពីខែមិថុនា នាំទៅរកចំណងដ៏កក់ក្តៅ និងការផ្អាកការបើកដំណើរការគ្រាប់មីស៊ីលទីក្រុងព្យុងយ៉ាង ប៉ុន្តែមានដំណើរវិវត្តន៍ជាក់លាក់តិចតួចបំផុត ចាប់តាំងពីពេលនោះមក។

ខណះនៅទីក្រុងញូយ៉ក លោក រី បានជួបជាមួយរដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក ម៉ៃ ប៉ុមពា Mike Pompeo, ដែលបានយល់ព្រមត្រលប់មកទីក្រុងព្យុងយ៉ាងវិញ នាខែក្រោយដើម្បីពិភាក្សាតំរូវការរបស់ខ្លួន ឲ្យកូរ៉េខាងជើងលុបបំបាត់នូវកម្មវិធីអាវុធ។

លោកប៉ុមពា ក៏នឹងព្យាយាមរៀបចំកិច្ចប្រជុំកំពូលជាលើកទី២រវាងលោកត្រាំ និងលោកគីម ដែលបានជួបគ្នាម្តងនាខែមិថុនា ក្នុងកិច្ចប្រជុំនាប្រទេសសឹង្ហបុរី ជាកិច្ចប្រជុំលើកដំបូងបង្អស់មួយរវាងមេដឹកនាំ នៃរដ្ឋជាសត្រូវគ្នាយូរលង់មកហើយ។