Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីជប៉ុន អាប៊េ នឹងរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗ នៅក្នុងការរុះរើគណរដ្ឋមន្រ្តី

  • Print

នាយករដ្ឋមន្រ្តីប្រទេសជប៉ុន លោក ស៊ីនហ្សូ អាប៊េ Shinzo Abe ត្រូវបានគេរំពឹងថា នឹងរក្សារទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗមួយចំនួនក្នុងការរុះរើគណរដ្ឋមន្រ្តីរបស់លោក នាថ្ងៃអង្គារ៍នេះ រួមមាន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ការបរទេស និងសេដ្ឋកិច្ច ជាអ្នកដែលចូលរួមដោះស្រាយកិច្ចចរចារពាណិជ្ជ កម្មដ៏ស្មុគស្មាញជាមួយសហរដ្ឋអាមេរិក។

លោកអាប៊េ ដែលត្រលប់ចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០១២ ត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មីជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីខែមុន ដែលធ្វើឱ្យគាត់ ក្លាយជានាយករដ្ឋមន្ត្រី ដែលបម្រើការយូរបំផុតរបស់ជប៉ុន។

ការរុះរើគណរដ្ឋមន្រ្តីរបស់លោកអាប៊េ គឺផ្តោតជា សំខាន់លើបញ្ហា ស្ថេរភាព ដោយសារតែលោក បានរៀបចំជំរុញទៅមុខជាមួយនឹងការប៉ុនប៉ងដ៏ចម្រូងចម្រាស់ របស់ គាត់ ក្នុងការកែប្រែរដ្ឋធម្មនុញ្ញអ្នកសន្តិនិយម សម័យក្រោយ សង្រ្គាម នេះបើតាមសំដី អ្នកជំនាញនយោបាយ។