Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការសហប្រជាជាតិ បានព្រមានពីតម្រូវការសម្រាប់រញ្ជួយដីនៅប្រទេស ឥណ្ឌូនេស៊ី គឺកាន់តែច្រើន ដោយសារចំនួនអ្នកស្លាប់ មានជិត១.៤០០នាក់

  • Print

មានប្រជាជនជិត១.៤០០នាក់ ត្រូវបានដឹងថា ស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៏រញ្ជួយដី-រលកយក្សស៊ូណាមិ ដែលបានបោកបក់ចំកោះសាឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី ហើយមន្រ្តីអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានព្រមានថា តម្រូវការ គឺមានច្រើនលើសលុបណាស់ សម្រាប់ទាំងអ្នកនៅរស់រានមានជីវិត និងក្រុមជួយសង្រ្គោះ ដែលនៅតែបន្តរុករកជនរងគ្រោះ។

បើតាមភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា តួលេខអ្នកស្លាប់ ឥលូវនេះ គឺ១.៣៧៤នាក់ ហើយចំនួន១១៣នាក់ បានបាត់ខ្លួន។

មានប្រជាជនជិត ២០ម៉ឺននាក់ កំពុងត្រូវការជំនួយបន្ទាន់ នេះបើតាមសំដីមន្រ្តីមនុស្សធម៌ អង្គការសហប្រជាជាតិ ហើយក្នុងចំណោមពួកគេ មាន១ម៉ឺននាក់ជាកុមារ ដែលតាមការប៉ាន់ស្មានផ្ទះចំនួន៦៦ពាន់ខ្នង ត្រូវបានបំផ្លាញ ឬខូចខាតដោយរញ្ជួយដី កម្រឹត៧.៥រិចស្ទ័រ និងរលកយក្សស៊ូណាមិ បានបង្កឡើង។

អ្នកនៅរស់រានមានជីវិត កំពុងប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លាន ដោយម្ហូប និងទឹកស្អាត មានការកំណត់ក្នុងការផ្គត់ផ្គង់ ហើយមន្ទីរពេទ្យក្នុងតំបន់ មានសភាពណែនណាន់តាន់តាប់ដោយចំនួនអ្នករងរបួស។

ដោយសារតែវាជាតំបន់ធំទូលាយ ដែលបានរងគ្រោះថ្នាក់យ៉ាងអាក្រក់បែបនេះ ដូច្នេះហើយក្រុមការងាររុករក មិនងាយនឹងទៅដល់កន្លែងប៉ះពាល់ បានត្រឹមត្រូវច្បាស់លាស់ទេ តែពួកគេ បានប្រឹងប្រែងធ្វើនូវអ្វីដែលអាចធ្វើទៅបាន។

កាលពីថ្ងៃអង្គារ៍ កងកម្លាំងប្រដាប់អាវុធសឹង្ហបុរី បានបញ្ជូននូវគ្រឿងបរិក្ខារមនុស្សធម៌ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីជួយសម្រួលកិច្ចប្រឹងប្រែងជំនួយសង្រ្គោះ ដែលកំពុងបន្តដំណើរការ៕