Social Network

ភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវជាប់ចោទពីបទលាងលុយកង្វក់

ភរិយាអតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានចោទប្រកាន់ ១៧ករណី នាថ្ងៃព្រហស្បត្តិនេះ រួមមានទាំងការលាងលុយកង្វក់ ដោយសារតែការស៊ើបអង្កេតពី ទីភ្នាក់ងារប្រឆាំងនឹងអំពើពុករលួយ បានរកឃើញថា មានទឹកប្រាក់រាប់សិបពាន់លានដុល្លារ បានបាត់ចេញពីថវិការដ្ឋ។

ការចោទប្រកាន់ប្រឆាំងនឹងលោកស្រី រ៉ូម៉ាស ម៉ាន់ស័រ ត្រូវបានប្រកាសលឺៗ ដោយ ព្រះរាជអជ្ញារ នាតុលាការទីក្រុងកូឡាឡាំពួ បន្ទាប់ពីលោកស្រី បានស្នាក់នៅមួយយប់ក្នុងមន្ទីរឃុំឃាំងតពីការចាប់ខ្លួន ដោយក្រុមស៊ើបអង្កេតប្រឆំាងអំពើពុករលួយ កាលពីថ្ងៃពុធ។

លោកស្រី បានអង្វរមិនមានពិរុទ្ធ ចំពោះការចោទប្រកាន់ទាំងអស់នោះទេ។ លោកណាជីប ដែលធ្លាក់ពីតំណែងកាលពីខែឧសភា ក៏ត្រូវប្រឈមមុខនឹងការចោទ ប្រកាន់ចំនួន៣២ករណីដែរ ពីការលាងលុយកង្វក់ ដើម្បីរំលោភយកអំណាច និង រំលោភបំពានព្រហ្មទណ្ឌនៃការទុកចិត្ត លើទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដែលបានបាត់ចេញពី ក្រុមហ៊ុនអភិវឌ្ឍន៍ប៊ឺហាដរបស់ប្រទេស។

លោក ក៏បានបដិសេធនូវរាល់ការធ្វើខុសនេះដែរ។ មិនទាន់ច្បាស់នៅឡើយថាតើ ការចោទប្រកាន់លើលោកស្រីរ៉ូម៉ាស មានការទាក់ទង នឹងក្រុមហ៊ុនអភិវឌ្ឍន៍ដែរឬយ៉ាងណា ប៉ុន្តែការចាប់ខ្លួនលោកស្រី កើតមានបន្ទាប់ពីការចោទសួរជាលើកទី៣ ដោយអង្គភាពប្រឆាំងអំពើពុករលួយលើសំណុំរឿងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលអជ្ញាធរ សហរដ្ឋអាមេរិក បាននិយាយថា ទឹកប្រាក់ច្រើនជាង៤.៥ពាន់លានដុល្លារអាមេរិក បានបាត់។

កាលពីថ្ងៃពុធមុន លោកស្រី រ៉ូម៉ាស ត្រូវបានចោទសួរជិត១៣ម៉ោង។ តែយ៉ាងណាក៏ដោយ ចៅក្រម បានផ្តល់ការបង់ប្រាក់ធានាសម្រាប់ការនៅក្រៅ ឃុំរបស់ លោកស្រីរ៉ូម៉ាស ក្នុងទឹកប្រាក់ ២លានរីងហ្កីតម៉ាឡេស៊ី។

រឿងក្តីលាងលុយកង្វក់ អាចត្រូវជាប់គុក១៥ឆ្នាំ និងការផាកពិន័យមិនតិចជាងប្រាំដង នៃតម្លៃនៃការផ្ទេរលុយខុសច្បាប់ណាមួយឡើយ ឬក៏ជាទឹកប្រាក់៥លានរីងហ្កីត ឬក៏ច្រើនជាងនេះ៕