Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់៣ ដោយការរញ្ជួយកម្រឹត៦.០រិចស្ទ័រ មកលើកោះជ្វា- បាលី របស់ប្រទេសឥណ្ឌូនេស៊ី

  • Print

យ៉ាងហោចណាស់មានមនុស្ស៣នាក់ ត្រូវបានសម្លាប់ ដោយសាររញ្ជួយ ដីដែលមានកម្រឹតស្រាល៦.០រិចស្ទ័រ បានវាយប្រហារតំបន់ឆ្នេរកោះជ្វា Java និងកោះបាលី Bali របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បត្តិនេះ នេះបើតាមសំដីមន្រ្តីរដ្ឋាភិបាល។

ជនរងគ្រោះ បានស្លាប់បន្ទាប់ពីត្រូវបានអគារ ដួលរលំសង្កត់ពីលើ។ ការរញ្ជួយដីនេះ កើតមាននៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិនេះ នៅពេលដែល ប្រជាជនកំពុងលង់លក់ក្នុងដំណេក ហើយការរញ្ជួយកើតមានភ្លាមៗ រកតែ ពេលរត់គេចខ្លួនមិនទាន់។ ហើយការខូចខាច ដែលបង្កដោយការរំញ័រនេះ មិនត្រូវបានគេផ្សព្វផ្សាយនៅឡើយទេ។

ការរញ្ជួយនេះ មិនដល់ថ្នាក់បង្កឲ្យមានស៊ូណាម៊ិអីទេ នេះបើតាមប្រធាន ទីភ្នាក់ងារភូគព្ភសាស្ត្រប្រាប់កាសែត AFP។

ចំណុចកណ្តាលនៃការរញ្ជួយ គឺឋិតក្នុងសមុទ្រកោះបាលី ក្នុងចំងាយ ៤០គីឡូម៉ែត្រ ពីចុងភាគខាងកើតកោះជ្វា។ ការរំញ័រ ក៏កើតមាននៅក្នុង ក្រុងស៊ូរ៉ាបាយា Surabaya ទីរួមខេត្តជ្វាខាងកើត ដែលមានចំងាយ ២០០គីឡូម៉ែត្រ ពីក្រុងជិតបំផុត នឹងតំបន់រញ្ជួយដី។

ភ្ញៀវដែលស្នាក់នៅសណ្ឋគារក្នុងខេត្តនូសា ឌួ Nusa Dua ដែលមានព្រលានយន្តហោះអន្តរជាតិដ៏សំខាន់ នៅភាគខាងត្បូងកោះបាលី បានចាក ចេញភ្លាមៗទៅខាងក្រៅ បន្ទាប់ពីមានការរំញ័រអគារយ៉ាងខ្លាំង។

ការរំញ័រនេះ កើតមានបន្ទាប់ពីការរញ្ជួយ៧.៥រិចស្ទ័រ និងរលកយក្ស ស៊ូណាមិ វាយប្រហារកោះស៊ូឡាវេស៊ី កាលពីខែមុន និងបានសម្លាប់ជីវិត មនុស្សអស់ច្រើនជាង២ពាន់នាក់។