Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអវកាសចរ រ៉ាយរ៉ាប់ពីការបរាជ័យ ក្នុងយុទ្ធនាការអវកាស

  • Print

អ្នកតារាវិទ្យាសាស្រ្តរុស្សីកាលពីថ្ងៃអង្គារ៍ បានឲ្យដឹងថា ក្រុម G-force អំឡុងពេលចុះចតបន្ទាន់ កាលពីសប្តាហ៏មុននៃយាន្តអវកាស សូយុស Soyuz មានអារម្មណ៏ដូចរបាំងថ្មមួយលើទ្រូវលោក ប៉ុន្តែរូបលោក និងអវកាសចរណាសា គឺមានសុខភាពល្អហើយឥលូវនេះ។

បុរសទាំងពីរ ត្រូវបង្ខំចិត្តចុះចតបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់លើរ៉ុកកែតពួកគេ តែប៉ុន្មាននាទីបន្ទាប់ពីហោះចេញពីស្ថានីយអវកាសអន្តរជាតិ ជាមួយនឹងបន្ថយល្បឿនយ៉ាងរហ័ស ដែលធ្វើឲ្យពួកគេឈឺក្បាល យ៉ាងខ្លាំង។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ លោកតារាវិទ្យាសាស្រ្ត អាយុ៤៧ឆ្នាំរូបនេះ ធ្លាប់បានហោះទៅឋានអវកាសម្តងមុន កាលពីឆ្នាំ២០១៦ ហើយយ៉ាងណាក៏ដោយ បានប្រាប់ថា G-force គឺ “មិនធំណាស់ណាទេ ហើយតូចជាង 7G បន្តិច”។ 7G គឺទាបជាងអ្វីដែលអ្នកតារាវិទ្យាសាស្រ្ត ត្រូវទប់ទល់កាលរៀនហ្វឹកហ្វឺន ហើយនិងមិនបណ្តាលឱ្យមានផលប៉ះពាល់យូរអង្វែងទេ។

បុរសទាំងពីរ ឥលូវនេះកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតថាតើហេតុអ្វីបានជា រ៉ុកកែត Soyuz មិនដំណើរការ ហើយមិនហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិបែបនេះ និងបង្ខំអ្នកអវកាសឲ្យបញ្ជាសុំចុះយ៉ាងប្រញាប់មកកាន់ផែនដីវិញ ចំពេលខូចទំនាក់ទំនងជាមួយស្ថានីយគ្រប់គ្រងបេសកកម្ម។

បុរសទាំងពីរ ដឹងថាប្រាកដជាមានអ្វីមួយខុសកើតឡើងហើយ នៅពេលភ្លើងសញ្ញាបន្ទាន់ លោតឡើងក្នុងបន្ទប់កាប៊ីន។ អ្នកអវកាសរបស់អង្គការណាសា បានហោះត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញរួចហើយ បន្ទាប់ពីការចុះចត ដើម្បីទៅតាមដានបញ្ហាសុខភាព និងផ្តល់ចម្លើយអំពីគ្រោះថ្នាក់នេះ។

ជាការពិតណាស់លោក មានការសោកស្តាយជាខ្លាំង ដែលមិនបានឡើងដល់ឋានអវកាស បន្ទាប់ពីបានទទួលការហ្វឹកហាត់អស់រយះពេល២ឆ្នាំសម្រាប់បេសកកម្មមួយនេះ។