Social Network

ទឹកជំនន់សម្លាប់បុគ្គលិកអគ្គិភ័យម្នាក់ នៅភាគខាងត្បូងប្រទេសអេស្បាញ

បុគ្គលិកអគ្គិភ័យម្នាក់ ត្រូវបានរកឃើញស្លាប់ នៅភាគខាងត្បូងខេត្តម៉ាឡាហ្កា Malaga របស់ប្រទេស អេស្បាញកាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមភ្នាក់ងារសេវ៉ាអគ្គិភ័យឲ្យដឹង បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក តែរយះពេល១យប់ បក់បោកតាមដងផ្លូវនានាក្នុងខេត្ត ហើយនឹងបង្ខំឲ្យមនុស្សរាប់រយនាក់ ចាកចេញពីផ្ទះរបស់ពួកគេ។

នៅក្នុងទីក្រុងកាំពីឡូស Campillos គេឃើញឡានជាច្រើន បានអណ្តែតពេញដងផ្លូវដោយសារតែវត្តមានទឹកភ្លៀង និងបន្សល់ទុកនូវគំនរបែកបាក់យ៉ាងច្រើន បន្ទាប់ពីទឹកជំនន់ បានស្រកចុះវិញ ទឹកភ្លៀងដែលមានកំពស់ជិត ៤០០មីលីម៉ែត្រ បានបង្អុរចុះ២៤ម៉ោង ក្នុងក្រុងអាដាល់ Ardales ប្រហែល៦២គីឡូម៉ែត្រ ពីទីក្រុងសំខាន់ម៉ាឡាហ្កា នេះបើយោងតាមនាយកដ្ឋានបរិស្ថានរបស់ រដ្ឋាភិបាលក្នុងតំបន់។

បុគ្គលិកអគ្គិភ័យ ចូស ហ្កីល Jose Gil បានបាត់ខ្លួននៅពេលឡាន ដែលលោក និងសហការី២រូបទៀតជិះ បានក្រឡាប់ នេះបើតាមមន្ទីរសេវ៉ាអគ្គិភ័យក្នុងតំបន់ប្រាប់តាមប្រព័ន្ធ Twitter ។

បុគ្គលិកដែលរួមដំណើរ ត្រូវបានជួយសង្គ្រោះ តែរូបលោក ហ្កីល បន្ទាប់មកត្រូវបានរកឃើញថា បាន ស្លាប់។