Social Network

ប្រទេសកូរ៉េខាងជើង ព្រមានពីការត្រលប់ទៅរកគោលនយោបាយអាវុធ នុយក្លេអ៊ែរវិញ

ប្រទេសកូរ៉េខាងជើង បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹង “យ៉ាងម៉ត់ចត់” ពិចារណាវិលត្រលប់ទៅរកគោលនយោបាយរបស់រដ្ឋ ដែលមានគោលបំណងកសាងអាវុធនុយក្លេអ៊ែរ ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោន មិនបានបញ្ចប់នូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែងប្រឆាំងមកលើរបបខ្លួននោះទេ អស់រយះពេលរាប់សិបឆ្នាំមកហើយដែលកូរ៉េខាងជើង បានផ្អាក គោលនយោបាយ"byungjin" នៃការអភិវឌ្ឍក្នុងពេលតំណាលគ្នានៃសមត្ថភាពនុយក្លេអ៊ែរ ស្របជាមួយនឹងវិស័យសេដ្ឋកិច្ច។

កាលពីខែមេសា ដោយដកស្រង់ “បរិយាកាសបរិសុទ្ធនៃ ចំណងមិត្តភាពដ៏ប្រសើរ និងសន្តិភាព” នៃឧបទ្វីប មេដឹកនាំកូរ៉េខាងជើង បានប្រកាសនូវសំណើរបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយថា ប្រទេសលោក អាចផ្តោតលើ “ការកសាងសេដ្ឋកិច្ចសង្គមនិយម” វិញ។

ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៏មួយ ដែលចេញដោយក្រសួងការ បរទេសកូរ៉េខាងជើង បាននិយាយថា រដ្ឋធានីព្យុងយ៉ាង អាចត្រលប់ទៅរកគោលនយោបាយដើម របស់ខ្លួនវិញ ប្រសិនបើសហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរនូវគោលជំហរបស់ខ្លួន លើការដាក់ទណ្ឌកម្មនោះ។

នាកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តមួយ នាប្រទេសសឹង្ហបុរី កាលពីខែមិថុនា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៏មិនច្បាស់លាស់មួយ ស្តីពីការរំសាយកម្មវិធី អាវុធនុយក្លេអ៊ែរ។