Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបក្សប្រឆាំង​ម្នាក់​អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយ​ឃើញ​ក្រុម​បាតុករបារាំង​មិន​ទាន់ពេញ​ចិត្ត​អ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យ

  • Print

(ប៉ារីស)៖ ការធ្វើសម្បទានរបស់ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានធ្វើឱ្យក្រុមបាតុករ អាវកាក់ពណ៌លឿង  ស្ងប់ចិត្តនោះទេ ខណៈក្រុមអ្នកនយោបាយ ប្រឆំាងមួយចំនួន នៅក្នុងប្រទេសបារាំង ដូចជាលោក ហ្សង់ លុច មេឡង់ឆុង (Jean-Luc Mélenchon) បានឆ្លៀតអំពាវនាវ ឱ្យមានការធ្វើបដិវត្តន៍ប្រជាជន (citizen’s revolution) រហូតដល់ការចែករំលែក ប្រកប ដោយតម្លាភាព ត្រូវបានសម្រេចឡើង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today (RT) នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។ ការអំពាវនាវរបស់លោក Mélenchon ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ម៉ាក្រុង ប្រកាសពីភាពអាសន្ន ផ្នែកសេដ្ឋកិច្ ច និងសង្គម នៅក្នុងប្រទេសបារាំង ក៏ដូចជាផ្ដល់សម្បទាន មួយចំនួនជាការឆ្លើយតប ទៅនឹងការទាមទាររបស់ ក្រុមបាតុករអាវកាក់ពណ៌លឿង។

លោក Mélenchon បានសរសេរនៅលើ Twitter លោកយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការធ្វើបាតុកម្មតវ៉ាជាលើកទី ៥ នៃបដិវត្តន៍ ប្រជាជន នៅក្នុងប្រទេសរបស់យើង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នឹងក្លាយជាពេលវេលាមួយដ៏អស្ចារ្យ... ប៉ុន្តែជាការពិតណាស់  ខ្ញុំចង់ឱ្យការសម្រេចចិត្តណាមួយ គឺត្រូវបានធ្វើឡើងដោយប្រជាជនបារាំង»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានសន្យានៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថា  ប្រាក់ឈ្នួលអប្បបរមា នឹងត្រូវបានបន្ថែម ១០០អឺរ៉ូ ក្នុងមួយខែចាប់ពីឆ្នាំ២០១៩ តទៅ។ លើសពីនេះទៅទៀត គម្រោងតំឡើងពន្ធ សម្រាប់និវត្តន៍ជន ដែលមានប្រាក់ចំណូលទាប នឹងត្រូវលុបចោល រីឯប្រាក់បន្ថែមម៉ោង ក៏មិនត្រូវជាប់ពន្ធដែរ ខណៈនិយោជក ត្រូវបានលើកទឹកចិត្ត  ឱ្យផ្ដល់ប្រាក់ឧបត្ថម្ភ បំណាច់ឆ្នាំដល់នាយាជិក ដែលជាប់ពន្ធ។

ដោយឡែក ជុំវិញការធ្វើបាតុកម្ មតវ៉ាឯណោះវិញ ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបាន ចាប់ខ្លួន ហើយក្នុងនោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្ម បានផ្ទុះឡើង កាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក។ ប្រសិនបើកិច្ចចរចា រវាងរដ្ឋាភិបាលបារាំង និងក្រុមបាតុករអាវកាក់ពណ៌លឿង នៅតែមិនត្រូវគ្នាទៀតនោះ  មហាបាតុកម្ម អាចនឹងផ្ទុះឡើង ជាលើកទី ៥ នៅចុងសប្តាហ៍នេះ៕

ដកស្រង់ពី៖ Fresh News