Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក​សម្រេចដក​កងទ័ពរាប់រយនាក់ ចេញពីតំបន់​ព្រំដែន​អាមេរិក-មិចស៊ីកូ

  • Print

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នឹងដកកងទ័ពរាប់រយនាក់ ចេញពីព្រំដែនភាគខាងត្បូង ជាប់ប្រទេសម៉ិចស៊ីកូ  ក្នុងពេលឆាប់ៗនេះ។

នេះបើតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណ លោក រ៉ូប មែននីង (Rob Manning) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Manning បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា  «អង្គភាពខ្លះ បានបំពេញការងារ របស់ពួកគេ ចប់សព្វគ្រប់ហើយ... ដូច្នេះពួកគេនឹងត្រូវដកចេញ ពីព្រំដែនភាគខាងត្បូង ជាប់ប្រទេសម៉ិចស៊ីកូ  និងត្រឡប់ទៅផ្ទះវិញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ខាងមុខទៀតនេះ។

លោក Manning បន្ថែមថា បច្ចុប្បន្នកងទ័ព ៥,២០០នាក់ កំពុងឈរជើង នៅឯតំបន់ព្រំដែនភាគខាងត្បូង ជាប់ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់ លំហូរចូលជនអន្តោប្រវេសន៍ មកពីតំបន់អាមេរិកកណ្ដាល។

គួរជម្រាបថា អាជ្ញាធរអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ក៏បានចាប់ខ្លួនមនុស្ស ៣២នាក់ ក្នុងបាតុកម្មតវ៉ាមួយ នៅឯឧទ្យានហ្វាលស្តេត (Field State) នៃទីក្រុងសាន់ឌីហ្គោ (San Diego) ដែលមានពំ្រប្រទល់ ជាប់ទីក្រុងទីជួអាណា (Tijuana) ប្រទេសម៉ិចស៊ីកូ។ សម្រាប់ការសម្រេចចិត្តដកនេះ គឺអាមេរិកមិនបានបញ្ជាក់មូលហេតុនោះឡើយ ប៉ុន្តែវាបានកើតមានឡើង បន្ទាប់ពីតំបន់ព្រំដែន  កាន់តែមានភាពតានតឹង ដោយសារលំហូរនៃ ជនភៀសខ្លួនកាន់តែខ្លាំងឡើង៕

ដកស្រង់ពី៖ Fresh News