Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសកូរ៉េខាងត្បូង និងខាងជើង បានចុះពិនិត្យផ្ទៀងផ្ទាត់ការដកបង្គោលការពារ កាត់ព្រំដែន

  • Print

ប្រទេសកូរ៉េខាងត្បូង និងសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានចុះពិនិត្យផ្ទៀងផ្ទាត់ ការដកបង្គោលការពារចំនួន១១ ដែលកាត់ព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃពុធ ខាងក្នុងតំបន់គ្មានយោធា ដែលបានបែងចែកឧបទ្វីបកូរ៉េជាពីរ ចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់កាលឆ្នាំ ១៩៥០-៥៣ ជាមួយនឹងបទឈប់បាញ់។

ក្រុមការងារកូរ៉េខាងត្បូងដែលមានចំនួន១១នាក់ ដែលរួមមានទាហានចំនួន៧នាក់ ម្ខាងៗ បានឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា ចូលក្នុងទឹកដីកូរ៉េខាងជើង កាលពីពេលព្រឹក ដើម្បីរៀបចំការពិនិត្យចំពោះបង្គោលការពាររបស់កូរ៉េខាងជើងចំនួន១១។

នៅពេលរសៀល ខាងកូរ៉េខាងជើង បានបញ្ជូនក្រុមការងារដែលមានចំនួន១១នាក់ សម្រាប់ការត្រួតពិនិត្យនៅនឹងកន្លែងក្នុងទឹកដីរបស់ភាគីកូរ៉េខាងត្បូងវិញម្តង។

កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានដកចេញនូវគ្រឿងសពា្វវុធ និងកងទ័ពពីបង្គោលការពារចំនួន១១នោះរៀងៗខ្លួន នៅខាងក្នុងតំបន់គ្មានយោធា ក្រោមកិច្ចព្រមព្រៀងយោធា ដែលប្រធានផ្នែកការពារនៃប្រទេសកូរ៉េទាំងពីរ បានចុះហត្ថលេខា អំឡុងពេលកិច្ចប្រជុំកំពូលនារដ្ឋធានីព្យុងយ៉ាង កាលពីខែកញ្ញា រវាងលោកប្រធា-នាធិបតីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក Kim Jong Un ។

ក្រោយមករដ្ឋធានីសេអ៊ូល និងព្យុងយ៉ាង បានសម្រេចរក្សាទុកនូវបង្គោលការពារម្ខាងមួយ សម្រាប់តម្លៃជាប្រវត្តិសាស្រ្តរបស់ពួកគេ ដោយកំទេចចោលតែ១០ទេ។ ក្រុមការងារចុះត្រួតពិនិត្យ បានឆ្លងកាត់ព្រំដែនប្រដាប់អាវុធយ៉ាងខ្លាំង តាមផ្លូវដែលទើបកសាងហើយថ្មីៗ ដែលតភ្ជាប់បង្គោលការពារត្រូវកំទេចចោលទាំងនោះ។

លោកប្រធានាធិបតីម៊ូន បានមើលការផ្សាយផ្ទាល់នៃការចុះត្រួតពិនិត្យនៅនឹងកន្លែង អស់រយះពេលជិត២០នាទីកាលពីពេលរសៀល នាមជ្ឍមណ្ឌលគ្រប់គ្រងវិបត្ត ខាងក្នុងអគារប្រធានាធិបតី របស់លោក។ លោក ក៏បានទទួលការសង្ខេបប្រាប់នូវការព្រឹត្តិការណ៏ចុះពិនិត្យផ្ទៀងផ្ទាត់នេះ ពីសំណាក់មេបញ្ជាការយោធាផងដែរ។