Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីស្លាប់ និងបាត់ខ្លួន ដោយសារតែទឹកជំនន់ក្នុងភាគកណ្តាលប្រទេសវៀតណាម បានកើនឡើងដល់៩ នាក់

  • Print

ទឹកជំនន់មួយ ដែលកើតមានដោយសារតែទឹកភ្លៀងបង្អុរចុះខ្លាំងៗ នាតំបន់ភាគកណ្តាលប្រទេសវៀតណាម ចាប់តាំងពីចុងសប្តាហ៏មក បានសម្លាប់អ្នកភូមិអស់៥នាក់ និងបានបន្សល់អ្នកភូមិចំនួន៤នាក់ផ្សេងទៀត បានបាត់ខ្លួន នេះបើតាមគណះកម្មាការនាយកមជ្ឍឹមរបស់ប្រទេស ដែលទទួលបន្ទុកគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយជាតិ និយាយកាលពីថ្ងៃពុធ។

ទឹកជំនន់ បាននាំយកមនុស្ស៩នាក់ ពីខេត្តចំនួន៥ គឺខេត្ត Quang Tri, Thua Thien Hue, Quang Nam, Quang Ngai និង Binh Dinh ដែលពួកគេ៥នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិតហើយ និង៤នាក់ទៀត បានចុះបញ្ជី បាត់ខ្លួនកាលពីព្រឹកថ្ងៃពុធ។

ទឹកជំនន់នេះ ក៏បានជន់លិចផ្ទះច្រើនជាង ២៣.១០០ខ្នង និងបានសម្លាប់គោក្របី និងមាន់ទា ជិត ៦១.៨០០ក្បាល និងបំផ្លិចបំផ្លាញទំនប់ទឹកនិងប្រព័ន្ធធារាសាស្រ្ត ប្រវែងជិត៥៤គ.ម និងផ្លូវថ្នល់ជិត ៦៥ម៉ែត្រ នេះបើតាមការផ្សាយរបស់ Channel News Asia។

ក្នុងប្រទេសវៀតណាម គ្រោះធម្មជាតិ ដែលភាគច្រើនជាព្យុះទីហ្វុង ទឹកជំនន់ និងបាក់ដី បានសម្លាប់ ឬបន្សល់នូវមនុស្សបាត់ខ្លួនចំនួន ១៨៩នាក់ និងរងរបួស១៤០នាក់ផ្សេងទៀត និងបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិជិត ៩.០០០ ពាន់លានលុយដុងវៀតណាម ដែលមានតម្លៃស្មើនឹង ៣៩១.៣លានដុល្លារអាមេរិក ក្នុងរយះពេល ១១ខែដំបូង នៃឆ្នាំនេះ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេស។