Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់9នាក់ និងរងរបួសជិត៥០នាក់ ក្នុងករណីរថភ្លើងល្បឿនលឿនបុកគ្នា នាទីក្រុងអង់ការ៉ា ប្រទេសទួគី

  • Print

មានមនុស្សចំនួន 9នាក់ បានស្លាប់ និងជិត50នាក់ផ្សេងទៀត បានរងរបួស នាតំបន់ជាយក្រុងរដ្ឋធានីអង់ការ៉ារបស់ប្រទេសទួគី នៅពេលរថភ្លើងល្បឿនលឿនមួយ បានបុកជាមួយក្បាលរថភ្លើង ហើយបុកចូលស្ថានីយរង់ចាំ និងផ្លូវកាត់អាកាស កាលពីព្រឹកថ្ងៃព្រហស្បត្តិ នេះបើតាមអភិបាលក្រុងអង់ការ៉ាប្រាប់។

យោងតាមលោកអភិបាល Vasip Sahin អ្នករងរបួស៣នាក់ ក្នុងចំណោម៥០នាក់នោះ កំពុងស្ថិតក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ ។ វីដេអូដែលផ្សាយតាមទូរទស្សន៍ ពីបណ្តាញផ្សព្វផ្សាយព័ត៌មាន CNN ក្នុងស្រុករបស់ទួគី បានបង្ហាញថា ផ្នែកខ្លះនៃផ្លូវអាកាសឆ្លងកាត់ បានបាក់ចូលមកក្នុងទូរថភ្លើងមួយចំនួន។

ក្រុមការងារជួយសង្រ្គោះ បានកំពុងធ្វើការនាកន្លែងកើតហេតុ ដើម្បីរំដោះមនុស្ស ដែលជាប់ក្រោមកំទេចកំទីម៉ាស៊ីនបាក់បែក នាស្ថានីយរថភ្លើង mangled wreckage ដែលមានចំងាយ៨គ.មពីរដ្ឋធានីអង់ការ៉ាកណ្តាល។ មិនទាន់មានព័ត៌មានច្បាស់ការណ៏ថាតើ ល្បឿនប៉ុណ្ណាដែលរថភ្លើងនិងក្បាលរថភ្លើង បានកំពុងបើក នៅពេលមានករណីបុកគ្នាកើតឡើង។ តែមានព្រិលធ្លាក់តិចៗ នៅលើស្នាមផ្លូវបើក និងមានទូរថភ្លើងចំនួន២ បានក្រឡាប់ ខណះរថភ្លើង បានបុកចូលក្បាលរថភ្លើង ហើយបានរេលធ្លាក់ផ្លូវរត់។

រថភ្លើងនោះ មានទិសដៅពីអង់ការ៉ា ទៅកាន់ខេត្តភាគកណ្តាល Konya ជាមួយអ្នកដំណើរចំនួន២០៦នាក់ ហើយមិនត្រូវកំណត់ឲ្យឈប់នាស្ថានីយ Marsandiz ទេ។

លោកអភិបាលក្រុង បានប្រាប់ថា ក្បាលរថភ្លើង ដែលឈប់នៅចំងាយ២០ម៉ែត្រនៅខាងមុខ ដើម្បីអនុវត្តន៍ការងារត្រួតពិនិត្យផ្លូវរត់។ អ្នកបើកបររថភ្លើងចំនួន៣នាក់ ក្នុងចំណោម៩នាក់ បានស្លាប់ក្នុងការបុកគ្នានេះ នេះបើតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ប្រាប់អ្នកកាសែត នៅនឹងកន្លែងកើតហេតុ នេះបើតាមការផ្សាយរបស់ Channel News Asia។