Social Network

រញ្ជួយដីមួយ បានរំញ័រតំបន់ Papua របស់ប្រទេសឥណ្ឌូនេស៊ី

មានករណីរញ្ជួយដីមួយ ដែលមានរង្វាស់ ៦.១រិចស្ទ័រ បានវាយប្រហារតំបន់ នាភាគខាងកើតប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ នេះបើតាមអ្នកវិទ្យាស្ថានខាងរញ្ជួយដីរបស់សហរដ្ឋអាមេរិក ឲ្យដឹង ប៉ុន្តែមិនមានការព្រមានពីរលកយក្ស tsunami ត្រូវបានបញ្ចេញទេ។

ការរញ្ជួយ គឺកើតមានប្រហែល១៥៨គ.ម នាភាគខាងត្បូង និងភាគនារតីនៃទីរួមខេត្ត Jayapura នាម៉ោង ៦.៤២នាទីយប់ម៉ោងក្នុងស្រុក ក្នុងជម្រៅ ៦១គ.ម នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្រ្តរបស់អាមេរិក។

ការរញ្ជួយ បានរំញ័រក្នុងខេត្ត Jayapura ប៉ុន្តែអ្នកភូមិមិនមានការភ័យខ្លាចទេ នេះបើតាមអ្នកនាំពាក្យផ្នែកយោធា។ ក្រុមមន្រ្តី គឺនៅកំពុងវាយតម្លៃផលប៉ះពាល់នៃការរញ្ជួយ ប៉ុន្តែមិនទាន់មានរបាយការណ៏បន្ទាន់ណាមួយ ពីករណីអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ។

ប្រទេសឥណ្ឌូនេស៊ី ទទួលបទពិសោធន៍ពីសកម្មភាពបន្ទុះភ្នំភ្នើង និងរញ្ជួយដី ជាញឹកញាប់ ដោយសារតែទីតាំងរបស់ខ្លួនលើ “ចិញ្ចៀននៃភ្លើង” ប៉ាស៊ីហ្វិក ជាទីដែលចានផែនដីធ្វើចលនាបុក។

កាលពីខែកញ្ញា មានការរញ្ជួយកម្រិត៧.៥រិចស្ទ័រមួយ និងបន្តមកគឺរលកយក្សស៊ូណាមិ ក្នុងខេត្ត Palu នៃកោះ Sulawesi ដែលបានសម្លាប់មនុស្សច្រើនជាង ២.២០០នាក់ ដោយបន្សល់នូវមនុស្សរបស់ពាន់នាក់ បាត់ខ្លួន។