Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របួសរាប់សិបនាក់ ក្នុងករណីផ្ទុះក្នុងភោជនីយដ្ឋាន Sapporo បណ្តាលឲ្យមានការបាក់រលំអគារ

  • Print

មានករណីផ្ទុះមួយដ៏ធំ កើតឡើងក្នុងភោជនីយដ្ឋានមួយ នាទីក្រុង Sapporo របស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានការបាក់រលំអគារ និងខូចខាតរចនាសម្ព័ន្ធដែលនៅជិតៗនោះ។

មានមនុស្សយ៉ាងហោចណាស់ ២០នាក់ បានរងរបួស នេះបើតាមក្រុមមន្រ្តីនាយកដ្ឋានអគ្គិភ័យរបស់ទីក្រុង។

មានអតិថិជនច្រើនជាង៤០នាក់ បើតាមការស្មាន គឺបានឋិតនៅខាងក្នុងភោជនីយដ្ឋាន អំឡុងពេលកើតហេតុ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន NHK រាយការណ៏។ យោងតាមកាសែត The Japan Times, ការផ្ទុះក្នុងសង្កាត់ Hiragishi នៃអគារ Toyohira របស់ Sapporo កើតឡើងនៅម៉ោងប្រហែល ៨កន្លះយប់។

បុរសម្នាក់ ដែលរស់នៅជិតនោះ បានប្រាប់កាសែតជប៉ុនថា គាត់បានលឺសូរសម្លេងផ្ទុះយ៉ាងខ្លាំង ដែលដូចជាផ្គរលាន់ ហើយលោកមានអារម្មណ៏ថា អគារខុនដូររបស់លោក មានសភាពរញ្ជួយ។ សាក្សីផ្សេងទៀត បានចែករំលែករូបភាព និងវីដេអូនៃឧបទ្ទវហេតុតាមបណ្តាញ Twitter ដោយបង្ហាញពីការឆេះអគារ និងផ្សែងខ្មៅក្រាស់ខ្មឹក។

មន្រ្តីប៉ូលីស បានហាមឃាត់សាធារណជន ពីការចេញចូលកន្លែងកើតហេតុ ដោយភ័យខ្លាចមានការផ្ទុះផ្សេងទៀតកើតមាន នេះបើតាមសេចក្តីរាយការណ៏របស់ Channel News Asia។