Social Network

នាយករដ្ឋមន្រ្តីដែលប្រណាំងប្រជែងគ្នា របស់ប្រទេសស្រីលង្ការ បានលាលែងចេញពីមុខតំណែង និងបន្តអំពាវនាវ ឲ្យមានការបោះឆ្នោតសភា

នាយករដ្ឋមន្រ្តីដែលប្រណាំងប្រជែងគ្នា របស់ប្រទេសស្រីលង្ការ គឺលោក Mahinda Rajapaksa បានលាលែងចេញពីមុខតំណែងហើយ កាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក អាចបន្តអំពាវនាឲ្យមានការបោះឆ្នោតសភា ដើម្បីបញ្ចប់អស្ថេរភាពនយោបាយ ក្នុងប្រទេសកោះមួយនេះ។

ក្នុងសេចក្តីថ្លែងការណ៏តាមទូរទស្សន៍ ដែលបានចាក់ផ្សាយតាមអ៊ីនធឺណេត លោក Rajapaksa បាននិយាយតាមការសម្រេចដោយតុលាការកំពូលកាលពីថ្ងៃព្រហ. ថា ការសម្រេចរបស់ប្រធានាធិបតី ដើម្បីរៀបចំការបោះឆ្នោតសភា ត្រូវបានបិទ ប៉ុន្តែនៅទីបំផុត ប្រជាជន អាចទទួលបាននូវការផ្លាស់ប្តូរដែលពួកគេចង់បាន។

លោក បានបន្ថែមថា នៅពេលដែលលោក បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីថ្ងៃ២៦ ខែតុលា ប្រជាជន បានឃើញនូវឪកាសថ្មីៗ ហើយរដ្ឋាភិបាលចាំផ្ទះរបស់លោក បានផ្តល់នូវជំនួយបន្ទាន់ ដល់ប្រជាជន។

លោក Rajapaksa បានសម្រេចចិត្តលាលែងចេញពីភាពជានាយករដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីតុលការកំពូល ក្នុងសាលក្រមដាច់ដោយឡែកពីគ្នា កាលពីថ្ងៃសុក្រ និងបានបន្តការចេញបញ្ជាព្យួរការងារលោក និងគណះរដ្ឋមន្រ្តីលោក ពីការបន្តការងារនៅក្នុងការិយាល័យ។

ទន្ទឹមនឹងនោះ គណបក្សរួបរួមជាតិ ដែលដឹកនាំដោយលោក Ranil Wickremesinghe ដែលត្រូវបានបណ្តេញចេញពីមុខតំណែងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃ២៦ ខែតុលា ដោយលោកប្រធានាធិបតី បាននិយាយតាមគណនី twitter ជាផ្លូវការរបស់ពួកគេថា លោក Wickremesinghe អាចត្រូវបានស្បថចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអាទិត្យ។ គណះរដ្ឋមន្រ្តីថ្មី គឺត្រូវរំពឹងថា នឹងត្រូវតែងតែងបន្ទាប់ពីនោះ នេះបើតាមការផ្សាយរបស់ Xinhua ។