Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសម៉ាល់ឌីវ រឹបអូសទឹកប្រាក់ចំនួន US$6.5 million ពីអតីតប្រធានាធិបតី

  • Print

អតីតប្រធានាធិបតីប្រទេសម៉ាល់ឌីវ គឺលោក Abdulla Yameen គឺកំពុងឋិតក្នុងការស៊ើបអង្កេតពីបទពុករលួយ នេះបើតាមសំដីប៉ូលីសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីតុលាការ បានបញ្ជាឲ្យបង្កកនូវគណនីដែលមានទឹកប្រាក់ចំនួន US$6.5 million ។

លោក Yameen ដែលបានចាញ់ក្នុងការបោះឆ្នោតកាលពីខែកញ្ញា ត្រូវបានចោទសួរដោយប៉ូលីសលើកោះដែលគេក្រេបចន្ទទឹកឃ្មុំ កាលពី ថ្ងៃសៅរ៍។

លោក បានបដិសេធន៍ចំពោះការចោទប្រកាន់ដែលថា លោកបានទទួលទឹកប្រាក់ជិត US$1.5 million ក្នុងការចំណាយខុសច្បាប់ អំឡុងពេលការដេញថ្លៃបរាជ័យ សម្រាប់ការបោះឆ្នោតឡើងវិញ ក្នុងប្រជាជាតិប្រជុំកោះមហាសមុទ្រឥណ្ឌា។

អជ្ញាធរមូលនិធីប្រទេស បានដាក់ពាក្យបណ្តឹងទៅប៉ូលីសអំពីការផ្តល់វិភាគទានដែលត្រូវចោទប្រកាន់ ទៅឲ្យគណនេយ្យឯកជនមួយដែលកាន់កាប់ដោយលោក Yameen ក្នុងទិន្នន័យហិរញ្ញវត្ថុសង្ស័យចំនួន២ នេះបើតាមសេចក្តីរាយការណ៏របស់បណ្តាញផ្សព្វផ្សាយក្នុងស្រុក។

អតីតប្រធានាធិបតីបុរសខ្លាំង ដែលជាម្ចាស់គ្រប់គ្រងកោះលំហែកាយដ៏មានប្រជាប្រិយ ជាមួយនឹងកណ្តាប់ដៃដែក ក្នុងការគុក ឬបណ្តេញចេញដៃគូប្រឆាំងនឹងខ្លួន បានបដិសេធន៍នូវរាល់ការចោទប្រកាន់នានា។

លោក Yameen បានពឹងផ្អែកទាំងសុ្រងលើប្រទេសចិន សម្រាប់ការគាំទ្រនយោបាយ និងហិរញ្ញវត្ថុ ក្នុងប្រជាជាតិ ដែលមានជនជាតិម៊ូស្លីម សាន់នី ចំនួន៣៤ម៉ឺននាក់ បានបង្កជាបញ្ហាញាំញីប្រទេសជិតខាង គឺឥណ្ឌា។ ការកាន់មុខតំណែងរយះពេល៥ឆ្នាំរបស់លោក Yameen ត្រូវបានគូសចំណាំ ដោយការចាប់ដាក់គុកនូវរាល់ដៃគូប្រឆាំងដ៏សំខាន់ៗរបស់លោក ដែលភាគច្រើនបានវិលត្រលប់មកកាន់ប្រទេសវិញ បន្ទាប់ពី ការផ្តួលរលំរូបលោក។