Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ថ្កោលទោសចំពោះការដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក និងព្រមានពីហានិភ័យចំពោះបញ្ហារំសាយអាវុធនុយក្លេអ៊ែរ

  • Print

ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានថ្កោលទោសរដ្ឋបាលសហរដ្ឋអាមេរិក ពីការបង្កើនទណ្ឌកម្មនានា និងគំនាបមកលើប្រទេសបំពាក់អាវុធនុយក្លេអ៊ែរ ដោយព្រមានពីការវិលមកវិញដើម្បី “បំលាស់ប្តូរនៃភ្លើង” ហើយថាការដកហូតអាវុធទីក្រុងព្យុងយ៉ាង អាចត្រូវជាប់គាំងជារៀងរហូត។

ការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់កូរ៉េខាងជើង កើតមានបន្ទាប់ពីសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងដាក់ទណ្ឌកម្ម មកលើមន្រ្តីកូរ៉េខាងជើងចំនួន៣រូប ដែលរួមមានជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូល គីម ជុនអ៊ុន ពីបទចោទប្រកាន់រំលោភបំពាន់សិទ្ធិមនុស្ស។

ការរំសាយអាវុធនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង បានធ្វើការវិវត្តន៍តិចតួច ចាប់តាំងពីលោក គីម ជុនអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នាក្នុងប្រទេសសឹង្ហបុរី កាលពីខែមិថុនា នាកិច្ចប្រជុំកំពូលជាប្រវតិ្តសាស្រ្ត។

ភាគីទាំងពីរ មិនទាន់បានកំណត់ពេលជាថ្មីម្តងទៀត សម្រាប់ការពិភាក្សាកម្រឹតការងារ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Yong Chol ដែលត្រូវបានលុបចោលភ្លាមៗ កាលពីខែវិច្ឆិកាមក នៅឡើយទេ។

ខណះផ្តល់កិត្តិស័ព្ទដល់លោកត្រាំ សម្រាប់ “ឆន្ទះ” លោកក្នុងការធ្វើឲ្យប្រសើរនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ពីបទ “ជំនះនាំយកទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើង ត្រលប់ទៅរកស្ថានភាពកាលពីឆ្នាំមុន ដែលត្រូវបានគេគូសចំណាំ ដោយបំលាស់ប្តូរនៃភ្លើង”។

ក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងក្នុងសេចក្តីថ្លែងការណ៏ថា ទីក្រុងវ៉ាស៊ិនតោន បានចាប់យក “វិធានការដាក់ទណ្ឌកម្មច្រើនជាង៨ដង ប្រឆាំងនឹងក្រុមហ៊ុន បុគ្គល និងកប៉ាល់នានា មិនត្រឹមតែពីប្រទេសកូរ៉េខាងជើង ប៉ុន្តែថែមទាំងមកពីប្រទេសរុស្សី ចិន និងប្រទេសតតិយលោកនានាផងដែរ”។

ប្រសិនបើរដ្ឋបាលសហរដ្ឋអាមេរិកជឿថា ទណ្ឌកម្ម និងគំនាបដែលរឹតបន្តឹង អាចបង្ខំឲ្យទីក្រុងព្យុងយ៉ាង បោះបង់នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន “វា នឹងជាការគណនាខុសនូវចំនួនដ៏ច្រើនបំផុត ហើយវា នឹងបង្អាក់ផ្លូវទៅកាន់ការរំសាយអាវុធនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េជារៀងរហូត -នេះជាលទ្ធផល ដែលគ្មាននរណាម្នាក់ចង់បាន” នេះបើយោងតាមសេចក្តីថ្លែងការណ៏។