Social Network

បញ្ហាកំពុងរីកធំមួយក្នុងប្រព័ន្ធ​គ្រប់គ្រង​យោធា អាចធ្វើឲ្យអាមេរិក​ចាញ់​ប្រៀបចិន និងរុស្ស៊ី ក្នុង​ករណីមាន​សង្គ្រាម​ផ្ទុះ​ឡើង!

(វ៉ាស៊ីនតោន)៖ ប្រព័ន្ធឡូជីស្ទីកយោធា នាពេលបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក គឺមិនអាចដំណើរការទៅបាន យ៉ាងរលូនឡើយ  នៅក្នុងករណីដែល មានសង្រ្គាមផ្ទុះឡើងរវាង ទីក្រុងវ៉ាស៊ីនតោន និងរុស្ស៊ី ឬក៏ជាមួយនោះ។

នេះបើតាមរបាយការណ៍ផ្ទៃក្នុងមួយ របស់ក្រសួងការពារជាតិអាមេរិក ដកស្រង់ខ្លឹមសារដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ ត្រូវបានបញ្ចប់មក  សហរដ្ឋអាមេរិក មិនបានធ្វើសង្រ្គាម ជាមួយគូសត្រូវណា ដែលមានសមត្ថភាពបង្កការរំខានធ្ងន់ធ្ងរ ដល់បណ្តាញផ្គត់ផ្គង់ផ្នែកយោធា  ឬក៏ដល់ការដាក់ពង្រាយកងទ័ព ឬក៏បរិក្ខាទ័ពនោះឡើយ ដូច្នេះហើយប្រព័ន្ធឡូជីស្ទីក របស់ក្រសួងការពារជាតិអាមេរិក  មិនបានទទួលការយកចិត្តទុកដាក់ និងខ្វះខាតថវិកាឧបត្ថម្ភជាខ្លាំង។

ម៉្យាងវិញទៀត ប្រសិនបើគ្មានប្រព័ន្ធផ្គត់ផ្គង់ធនធាន ទៅឲ្យកងទ័ពប្រកបដោយប្រសិទ្ធភាពទេនោះ ការខិតខំអភិវឌ្ឍន៍ក្បួនយុទ្ធសាស្រ្ត  និងបច្ចេកវិទ្យាទំនើបៗនឹងក្លាយជារឿងអាសាបង់ ហើយបើនៅតែពុំមានការរវីរវល់ខ្វាយខ្វល់ កាន់តែយូរទៀតនោះ  សហរដ្ឋអាមេរិកនឹងធ្លាក់ក្នុងហានិភ័យ នៃការបាត់បង់សមត្ថភាព រក្សាឥទ្ធិពលរបស់ខ្លួន ដើម្បីប្រយុទ្ធតទល់នឹងគូប្រជែង  ដែលពោរពេញដោយ យុទ្ធសាស្រ្តថ្មីៗ។

ហេតុដូចនេះ បណ្តាញឡូជីស្ទីកយោធាអាមេរិក ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្ម ឲ្យទាន់ស្ថានភាពបច្ចុប្បន្ន៕

ដកស្រង់ពី៖ Fresh News