Social Network

ប្រធានាធិបតីអាហ្កានីស្ថាន ជម្រុញឲ្យពួកតាលីបង់ ទទួលយកកិច្ចពិភាក្សាសន្តិភាពជាមួយនឹងរដ្ឋាភិបាល

លោកប្រធានាធិបតីអាហ្កានីស្ថាន Mohammad Ashraf Ghani កាលពីថ្ងៃចន្ទ បានអំពាវនាវពួកតាលីបង់ ឲ្យបោះបង់ចោលនូវការវាយប្រហារ និងចូលរួមក្នុងកិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្កានីស្ថាន ដើម្បីស្វែងរកដំណោះស្រាយបែបចរចារ ចំពោះវិបត្តិដ៏យូរអង្វែងរបស់ប្រទេស។

លោក Khalilzad ដែលបានបើកកិច្ចចរចារជាមួយតំនាងតាលីបង់ ក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា កាលពីសប្តាហ៏មុន បានមកទស្សនកិច្ចទីក្រុងកាប៊ូល និងបានសង្ខេបប្រាប់លោកប្រធានាធិបតី Ghani ចំពោះកិច្ចពិភាក្សាជាប់ៗគ្នារយះពេល៦ថ្ងៃរបស់លោក ជាមួយក្រុមក្បាលរឹងតាលីបង់ កាលពីថ្ងៃអាទិត្យ។

របាយការណ៏ប្រព័ន្ធផ្សព្វផ្សាយ បានស្នើថា សហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាជាមួយពួកតាលីបង់ បានយល់ស្របដកកងទ័ពចេញពីប្រទេសអាហ្កានីស្ថាន ហើយក្រុមប្រដាប់អាវុធ អាចប្រកាសនូវបទឈប់បាញ់បន្ទាប់ពីសេតវិមាន ប្រកាសនូវតារាងពេលវេលាសម្រាប់ ការដកកងទ័ពរបស់ខ្លួន។

ប្រទេសអាហ្កានីស្ថាន ចង់ឃើញការបញ្ចប់នៃវិបត្តិដែលចេះតែបន្ត នេះបើតាមប្រសាសន៍លោកប្រធានាធិបតី ដោយបន្ថែមថា មិនមានជនអាហ្កានីស្ថានណាមួយ ចង់ឃើញនូវការវាយប្រហារអត្តឃាតគ្រាប់បែកក្នុងព្រះវិហារ ឧទ្យាន ឬទីកន្លែងផ្សេងទៀត ដែលឆក់យកជីវិតប្រជាជននោះទេ។

វត្តមានកងទ័ពជនបរទេសក្នុងប្រទេសអាហ្កានីស្ថាន គឺផ្អែកលើកិច្ចព្រមព្រៀងទ្វេរភាគី ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ នេះជាសំដីលោកប្រធានាធិបតី Ghani ។

តែទោះជាយ៉ាងណាក៏ដោយ លោក Ghani បានបន្ថែមថា វត្តមានកងកម្លាំងបរទេស អាចនឹងបាត់ដល់កម្រឹតសូន្យ គឺផ្អែកលើផែនការដ៏ទូលំទូលាយមួយ។

ពួកតាលីបង់ បានបដិសេធន៍ដដែលជាដដែល ចំពោះសំណើរកិច្ចពិភាក្សាជាមួយនឹងរដ្ឋាភិបាលអាហ្កានីស្ថានដោយផ្ទាល់ ដោយនិយាយថា មិនមានកិច្ចសន្ទនាណាមួយ អាចត្រូវរៀបចំឡើងជាមួយរដ្ឋាភិបាលអាហ្កានីស្ថាន ក្នុងវត្តនមានកងកម្លាំងជនបរទេសក្នុងប្រទេសនេះ នោះទេ។