Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាក់យន្តហោះ​ចំលើលំនៅឋាន​ក្នុងរដ្ឋ​កាលីហ្វរញ៉ា បណ្តាលឲ្យ​មនុស្ស​០២នាក់ស្លាប់

  • Print

(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក នៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់  ០២នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង លើផ្ទះមួយខ្នង ក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិច សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរ នៅក្នុងតំបន់  យន្ដហោះខ្នាតតូចប្រភេទេ Cessna 414A បានធ្លាក់លើផ្ទះមួយខ្នងនៅតំបន់ អូរ៉េង ខោនធី (Orange County) នៃទីក្រុង យរបា លីនដា (Yorba Linda) ដោយបង្កឱ្យមានភ្លើងឆេះ នៅម៉ោងប្រមាណជា ២៖០០នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ចំណែកឯមនុស្ស ០២នាក់ផ្សេងទៀត ក៏ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា អត្តសញ្ញាណអ្នកស្លាប់ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈការស៊ើបអង្កេត កំពុងធ្វើឡើង  ហើយចំនួនអ្នកជិះ នៅលើយន្ដហោះ ខ្នាតតូចខាងលើ មិនមានការបញ្ជាក់ឱ្យច្បាស់ដែរ៕

ដកស្រង់ពី៖ Fresh News