Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Netanyahu នឹងជួបលោក Putin ដើម្បីពិភាក្សាបញ្ហាប្រទេសអ៊ីរ៉ង់ និងស៊ីរី

  • Print

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ៍ថា លោក នឹងជួបប្រជុំជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នារដ្ឋធានីម៉ូស្គូ នាចុងខែកុម្ភះ ដើម្បីពិភាក្សាបន្ថែមលើបញ្ហាវត្តមានប្រទេសស៊ីរី និងអ៊ីរ៉ង់ ក្នុងប្រទេសលោក។

កិច្ចប្រជុំ នឹងធ្វើឡើងនាថ្ងៃទី២១ ខែកុម្ភះ នេះបើតាមសំដីលោក Netanyahu ក្នុងសេចក្តីថ្លែងការរួមគ្នាមួយ ជាមួយលោកប្រធានាធិបតីអូទ្រីស ដែលមកធ្វើទស្សនកិច្ច។យោងតាមលោក Netanyahu កិច្ចប្រជុំនោះ នឹងត្រូវធ្វើឡើងជាកិច្ចបន្តនូវការពិភាក្សារបស់លោក ជាមួយលោកពូទីន នាទីក្រុងប៉ារីស កាលពី៣ខែមុន និងតាមទូរស័ព្ទជាបន្តបន្ទាប់រវាងមេដឹកនាំប្រទេសទាំងពីរនេះ។

កិច្ចពិភាក្សាថ្មី នឹងផ្តោតលើវីធីការពារប្រទេសអ៊ីរ៉ង់ ពីការបង្កើតមូលដ្ឋានយោធារឹងមាំ ក្នុងប្រទេសស៊ីរី ជាទីដែលកងកម្លាំងរបស់អ៊ីរ៉ង់ កំពុងប្រយុទ្ធគ្នាជាមួយកងកម្លាំងរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad ។

កិច្ចប្រជុំ កើតមាននៅពេលមានភាពតានតឹង រវាងប្រទេសអ៊ីស្រាអែល និងប្រទេសរុស្សី ដែលកើនឡើងតែប៉ុន្មានសប្តាហ៏ថ្មីៗនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរី។ ប្រទេសអ៊ីស្រាអែល និងរុស្សី បានសម្របសម្រួលនូវការរុះរើរបស់ខ្លួនក្នុងប្រទេសស៊ីរី កាលពីប៉ុន្មានឆ្នាំកន្លងមក។

ប៉ុន្តែការសម្របសម្រួលបែបនោះ បានជួបការលំបាក បន្ទាប់ពីប្រទេសស៊ីរី បានបាញ់ទំលាក់យន្តហោះឈ្លបយកការណ៏របស់រុស្សី ដោយច្រលំ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំមុនមក។

ទាហានទាំងអស់១៥នាក់ ដែលជិះលើយន្តហោះ ត្រូវបានសម្លាប់ ហើយក្រសួងការពារជាតិរុស្សី បាននិយាយថា ប្រទេសអ៊ីស្រាអែល គួរតែទទួលខុសត្រូវលើរឿងនេះ។ អ៊ីស្រាអែល មានក្តីកង្វល់កាន់តែខ្លាំងចំពោះការប្រកាសដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី ដោយមានការភ័យខ្លាចថា ខ្លួននឹង បាត់បង់រដ្ឋជ្វីហ្វ Jewish ចំពោះការគម្រាមកំហែងពីប្រទេសអ៊ីរ៉ង់ ដែលអ៊ីស្រាអែល គិតថាជាសត្រូវដ៏បំផុតរបស់ខ្លួន។