Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Netanyahu នឹងជួបលោក Putin ដើម្បីពិភាក្សាបញ្ហាប្រទេសអ៊ីរ៉ង់ និងស៊ីរី

  • Print

លោក Netanyahu នឹងជួបលោក Putin ដើម្បីពិភាក្សាបញ្ហាប្រទេសអ៊ីរ៉ង់ និងស៊ីរី លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ៍ថា លោក នឹងជួបប្រជុំជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នារដ្ឋធានីម៉ូស្គូ នាចុងខែកុម្ភះ ដើម្បីពិភាក្សាបន្ថែមលើបញ្ហាវត្តមានប្រទេសស៊ីរី និងអ៊ីរ៉ង់ ក្នុងប្រទេសលោក។

កិច្ចប្រជុំ នឹងធ្វើឡើងនាថ្ងៃទី២១ ខែកុម្ភះ នេះបើតាមសំដីលោក Netanyahu ក្នុងសេចក្តីថ្លែងការរួមគ្នាមួយ ជាមួយលោកប្រធានាធិបតីអូទ្រីស ដែលមកធ្វើទស្សនកិច្ច។ យោងតាមលោក Netanyahu កិច្ចប្រជុំនោះ នឹងត្រូវធ្វើឡើងជាកិច្ចបន្តនូវការពិភាក្សារបស់លោក ជាមួយលោកពូទីន នាទីក្រុងប៉ារីស កាលពី៣ខែមុន និងតាមទូរស័ព្ទជាបន្តបន្ទាប់រវាងមេដឹកនាំប្រទេសទាំងពីរនេះ។

កិច្ចពិភាក្សាថ្មី នឹងផ្តោតលើវីធីការពារប្រទេសអ៊ីរ៉ង់ ពីការបង្កើតមូលដ្ឋានយោធារឹងមាំ ក្នុងប្រទេសស៊ីរី ជាទីដែលកងកម្លាំងរបស់អ៊ីរ៉ង់ កំពុងប្រយុទ្ធគ្នាជាមួយកងកម្លាំងរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad ។ កិច្ចប្រជុំ កើតមាននៅពេលមានភាពតានតឹង រវាងប្រទេសអ៊ីស្រាអែល និងប្រទេសរុស្សី ដែលកើនឡើងតែប៉ុន្មានសប្តាហ៏ថ្មីៗនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរី។ ប្រទេសអ៊ីស្រាអែល និងរុស្សី បានសម្របសម្រួលនូវការរុះរើរបស់ខ្លួនក្នុងប្រទេសស៊ីរី កាលពីប៉ុន្មានឆ្នាំកន្លងមក។

ប៉ុន្តែការសម្របសម្រួលបែបនោះ បានជួបការលំបាក បន្ទាប់ពីប្រទេសស៊ីរី បានបាញ់ទំលាក់យន្តហោះឈ្លបយកការណ៏របស់រុស្សី ដោយច្រលំ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំមុនមក។ ទាហានទាំងអស់១៥នាក់ ដែលជិះលើយន្តហោះ ត្រូវបានសម្លាប់ ហើយក្រសួងការពារជាតិរុស្សី បាននិយាយថា ប្រទេសអ៊ីស្រាអែល គួរតែទទួលខុសត្រូវលើរឿងនេះ។ អ៊ីស្រាអែល មានក្តីកង្វល់កាន់តែខ្លាំងចំពោះការប្រកាសដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី ដោយមានការភ័យខ្លាចថា ខ្លួននឹង បាត់បង់រដ្ឋជ្វីហ្វ Jewish ចំពោះការគម្រាមកំហែងពីប្រទេសអ៊ីរ៉ង់ ដែលអ៊ីស្រាអែល គិតថាជាសត្រូវដ៏បំផុតរបស់ខ្លួន។