Social Network

មេដឹកនាំដែលគេផ្តួលរលំរបស់ប្រទេសម៉ាឡេស៊ី គឺ លោក Najib ត្រូវបន្តកាត់ទោសលើរឿងអាស្រូវទឹកប្រាក់ 1MDB

មេដឹកនាំដែលត្រូវគេផ្តួលរលំរបស់ប្រទេសម៉ាឡេស៊ី គឺលោក Najib Razak នឹងត្រូវបន្តកាត់ទោស នាសប្តាហ៏នេះលើរឿងអាស្រូវហិរញ្ញវត្ថុមិនធម្មតាមួយ ដែលរួមចំណែកដល់ការធ្លាក់ចុះនៃ គណបក្សចម្រុះកាន់អំណាចដ៏យូរលង់របស់លោក និងបានល្បីល្បាញជុំវិញពិភពលោក។

អតីតនាយករដ្ឋមន្រ្តី និងគូកនរបស់លោក ត្រូវបានចោទប្រកាន់ពីបទលួចទឹកប្រាក់ចំនួន ៤.៥ពាន់លានដុល្លារអាមេរិក ពីមូលនីធិទ្រព្យសម្បត្តិអធិបតេយ្យភាពប្រទេសម៉ាឡេស៊ី ក្នុងការក្លែងបន្លំ គំនិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយដកប្រាក់ចេញពីធនាគារប្រទេសស្វីស ទៅកាន់គណនី Seychelles ។

ទឹកប្រាក់ ត្រូវបានគេអះអាងប្រើប្រាស់ដើម្បីផ្គត់ផ្គង់ការទិញឥវ៉ាន់សកលហួសប្រមាណ -ទឹកប្រាក់ចំនួន២៥០លានដុល្លារអាមេរិកលើ នាវាជិះកម្សាន្តទំនើប អចលនះទ្រព្យកម្រឹតខ្ពស់ និងវត្ថុសិល្បះ Monet and Van Gogh គឺឋិតក្នុងចំណោមវត្ថុ ដែលត្រូវបានគេចោទថា បានទិញដោយប្រាក់សុទ្ធ ដែលលួចប្លន់ យកពីហិបប្រាក់សាធារណះ។

រឿងអាស្រូវនេះ បានជាប់អន្ទាក់ជនល្បីៗជាច្រើន ជាមួយជនផ្សំគំនិតដែលសង្ស័យនឹងការលួចបន្លំ បានចូលរួមជប់លៀងជាមួយតារា Leonardo DiCaprio និងនាង Paris Hilton ខណះរដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ី បានចោទប្រកាន់ក្រុមហ៊ុន Wall Street titan Goldman Sachs ពីបទលួចទឹកប្រាក់រាប់ពាន់លានដុល្លារ អំឡុងពេលការងាររបស់ខ្លួនជាមួយនឹង 1MDB ។

ការបះបោរជាសាធារណះ ចំពោះការចោទប្រកាន់ពុករលួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះឆ្នោតទម្លាក់លោក Najib ដែលជាអ្នកបង្កើតមូលនីធិនេះឡើង និងជាក្រុមចម្រុះមួយដែលបានដឹកនាំប្រទេសម៉ាឡេស៊ីដោយគ្មានការរំខាន ចាប់តាំងពីឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩៥៧។

ចាប់តាំងពីការបោះឆ្នោតចាញ់ដ៏ភ្ញាក់ផ្អើល នាខែឧសភានោះមក លោកណាជីប ដែលមានវ័យ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយជាប់នូវការចោទប្រកាន់ចំនួន ៤២ករណី ដែលមានទំនាក់ទំនងនឹងរឿងអាស្រូវ។ លោក បានបដិសេធន៍យ៉ាងខ្លាំង នូវការប្រព្រឹត្តខុសណាមួយតាមការចោទប្រកាន់ទាំងនោះ។