Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ីប្រកាសឲ្យប្រជាជននៅជុំវិញ​ភ្នំភ្លើង Karangetang ជម្លៀស​ខ្លួន​ទៅរកទី​កន្លែង​សុវត្ថិភាព​ជាបន្ទាន់!

  • Print

(ហ្សាការតា)៖ ទីភ្នាក់ងារឃ្លាំមើល សកម្មភាពភ្នំភ្លើង នៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះ បានសេចក្តីណែនាំឲ្យអ្នកភូមិ ប្រហែលជាង ១,០០០នាក់ ដែលរស់នៅគ្រោះថ្នាក់ ជុំវិញភ្នំភ្លើង ការាំងហ្គេតាំង (Karangetang) ដែលស្ថិតនៅខេត្ត ស៊ូឡាវេស៊ីខាងជើង  ជម្លៀសខ្លួនចេញ ពីទីនោះជាបន្ទាន់ ខណៈដែលវាកំពុងតែ ផ្ទុះបញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

អាជ្ញាធរឥណ្ឌូណេស៊ី បានឲ្យដឹងថា អ្នករស់នៅភូមិចំនួន ០៣ ដែលនៅក្នុងគម្លាត ០២ ទៅ ២.៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង Karangetang ត្រូវបានណែនាំ ឲ្យជម្លៀសមនុស្ស ដែលអាចមានចំនួនចន្លោះពី ១,០០០នាក់ ទៅ ១,៥០០នាក់ ចេញទៅកាន់តំបន់ ដែលមានសុវត្ថិភាព ពីការគំរាមកំហែង នៃកម្អែរភ្លើង និងផេះដ៏ក្តៅគគុក។

គួរជម្រាបថា លើសពីនេះ ទីភ្នាក់ងារឃ្លាំមើលសកម្មភាព ភ្នំភ្លើងឥណ្ឌូណេស៊ី ក៏បានហាមមិនឲ្យមនុស្សម្នា  ចូលទៅក្បែរៗតំបន់ក្បែរភ្នំភ្លើង ខាងលើផងដែរ។ ភ្នំភ្លើង Karangetang ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៩ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី៕

ដកស្រង់ពី៖ Fresh News