Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកទេសចរចិនចំនួន១១នាក់ រងរបួសបន្ទាប់ពីការបុកអូប័រ ក្នុងខេត្តភូកេត ប្រទេសថៃ

  • Print

អ្នកទេសចរសរុបចំនួន១១នាក់ និងសមាជិកនាវិកចំនួន២នាក់ បានរងរបួសបន្ទាប់ពីអូប័រទេសចរមួយ បានបុកគ្នាជាមួយកប៉ាល់ដឹកប្រេងមួយ ជិតកោះភូកេត Phuket ភាគខាងត្បូងប្រទេសថៃ កាលពីរសៀលថ្ងៃសៅរ៍ នេះបើតាមអគ្គកុងស៊ុលចិន ប្រចាំខេត្តសុងក្លា Songkhla ភាគខាងត្បូង បញ្ជាក់កាលពីថ្ងៃអាទិត្យ។

អ្នកទេសចរ១១នាក់ គឺជាគ្រួសារ២ មកពីទីក្រុង Hang Zhou ភាគខាងកើតប្រទេសចិន ក្នុងនោះ ៦នាក់ បានចាកចេញពីមន្ទីរពេទ្យរួចហើយ ខណះ៥នាក់ ផ្សេងទៀត នៅកំពុងព្យាបាលនៅឡើយ។

អូប័រដែលផ្ទុកអ្នកទេសចរចិន គឺបានធ្វើដំណើរត្រលប់មកវិញ ពីដំណើររយះពេល១ថ្ងៃ ទៅកាន់កោះ Phi Phi និងកោះ Phuket នៅពេលដែលវា បានបុកកប៉ាល់ដឹកប្រេង នាម៉ោងប្រមាណ២.៥០នាទី ម៉ោងក្នុងស្រុក។

មន្រ្តីម្នាក់នៃការិយាល័យកុងស៊ុលកោះ Phuket របស់អគ្គកុងស៊ុលចិន ប្រចាំខេត្ត Songkhla បានចុះទៅដល់មន្ទីរពេទ្យ ដែលអ្នកទេសចរទាំងនោះ សម្រាកព្យាបាលភ្លាមៗ និងបានអំពាវនាវឲ្យអជ្ញាធរក្នុងតំបន់ ជួយព្យាបាលពួកគេ និងស៊ើបអង្កេតលើឧបទ្ទហេតុនេះ។