Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Netanyahu សន្យាបង្កកមូលនីធិ បន្ទាប់ពីក្មេងជំទង់ ត្រូវបានគេសម្លាប់

  • Print

លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលកំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញ បានសន្យាកាលពីថ្ងៃចន្ទ ដើម្បី បង្កកលុយផ្ទេរដោយអ៊ីស្រាអែល ទៅកាន់អជ្ញាធរប៉ាលេស្ទីន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ប៉ាលេស្ទីន មកលើស្រ្តីវ័យក្មេងមួយរូប។

អ៊ីស្រាអែល បានប្រមូលទឹកប្រាក់ប្រហែល ១២៧លានដុល្លារអាមេរិកក្នុង១ខែ ពីការយកពន្ធលើទំនិញសម្រាប់ទីផ្សាររបស់ប៉ាលេស្ទីន ដែលផ្ទេរតាមរយះកំពង់ផែអ៊ីស្រាអែល ហើយបន្ទាប់មកផ្ទេរទៅកាន់អជ្ញាធរប៉ាលេស្ទីន ។

សភាអ៊ីស្រាអែល Knesset កាលពីឆ្នាំមុន បានអនុម័តច្បាប់ក្នុងការកាន់កាប់ថវិកាដាច់ដោយឡែក ដើម្បីជាការឆ្លើយតបទៅនឹងការចំណាយអជ្ញាធរប៉ាលេស្ទីន ទៅកាន់ក្រុមគ្រួសារជនប៉ាលេស្ទីន ដែលជាប់គុកដោយអ៊ីស្រាអែល ពីបទវាយប្រហារទល់នឹងជនប៉ាលេស្ទីន។

រដ្ឋមន្រ្តីក្រសួងអប់រំ Naftali Bennett គឺឋិតក្នុងក្រុមនិយមស្តាំ ដែលកាលពីថ្ងៃអាទិត្យ បានសង្កត់លោក Netanyahu ឲ្យអនុវត្តន៍ច្បាប់ បន្ទាប់ពីជនប៉ាលេស្ទីនម្នាក់ ត្រូវបានចាប់ខ្លួន នាចុងសប្តាហ៏ លើការសម្លាប់យុវជនអាយុ១៩ឆ្នាំម្នាក់ ឈ្មោះ Ori Ansbacher។

រដ្ឋមន្រ្តីក្រសួងកិច្ចការស៊ីវិលប៉ាលេស្ទីន Hussein al-Sheikh បាននិយាយថា អជ្ញាធរប៉ាលេស្ទីន អាចមិនស៊ីសង្វាក់ជាមួយនឹងអ៊ីស្រាអែលទេ ដោយមិនព្រមឲ្យផ្នែកណាមួយនៃប្រាក់ពន្ធដល់កំណត់ត្រូវបង់។ លោក ក៏មិនបានប្រាប់នូវអ្វីដែលជាជំហានបន្ទាប់របស់អជ្ញាធរប៉ាលេស្ទីន នោះទេ។