Social Network

ប្រទេសចិន រាយការណ៏ពីការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកថ្មី ចំនួន២ករណី

ប្រទេសចិន កាលពីថ្ងៃអាទិត្យបានអះអាងនូវការផ្ទុះឡើងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកថ្មី ចំនួន២ករណី ដែលមួយករណីកើតនៅភាគខាងជើងខេត្ត Hebei និងមួយផ្សេងទៀតនៅតំបន់ភាគខាងជើងនៃម៉ុងហ្កោលីខាងក្នុង ដោយសារតែជំងឺឆ្លងកម្រឹតខ្ពស់ បានរាលដាលពាសពេញប្រទេសចិញ្ចឹមសត្វជ្រូកដ៏ធំបំផុតរបស់ពិភពលោក។

ក្រសួងកសិកម្ម និងកិច្ចការជនបទ បានថ្លែងថា ការផ្ទុះឡើងលើកដំបូង គឺកើតមាននៅនឹងកសិដ្ឋានក្នុងស្រុក Xushui នៃក្រុង Baoding ដែលមានសត្វជ្រូកចំនួន ៥.៦០០ក្បាល ហើយជ្រូកមួយចំនួនដែលបានស្លាប់ គឺដោយសារតែជំងឺគ្រុនផ្តាសាយជ្រូក បើទោះជាវា មិនបានផ្តល់នូវតួលេខស្លាប់ទាំងស្រុងក៏ដោយ។

កសិដ្ឋាននោះ ត្រូវបានគេដាក់ឲ្យនៅដាច់ពីគ្នា ហើយអ្នកចិញ្ចឹមជ្រូកទាំងនោះ បានសម្លាប់វាចោល នេះបើតាមក្រសួងបន្ថែម។ ការផ្ទុះឡើងជាលើកទី២ គឺកើតមាននៅតំបន់ភ្នំដាច់ស្រយាល Greater Khingan ក្នុងម៉ុងហ្កោលីខាងក្នុង ទីដែលជ្រូកព្រៃ២១០ក្បាល ក្នុងចំណោម២២២ក្បាល ដែលចិញ្ចឹមក្នុងកសិដ្ឋាន បានស្លាប់ បើតាមក្រសួងថ្លែងក្នុងសេចក្តីថ្លែងការណ៏ដាច់ដោយឡែក។

ចំនួនដែលនៅសល់ ត្រូវបានសម្លាប់។ ប្រទេសចិន បានរាយការណ៏មកថា មានច្រើនជាង១០០ករណីនៃជំងឺនេះ ក្នុងខេត្តចំនួន២៧ និងតំបន់ ចាប់តាំងពីចុងខែសីហា។ ជំងឺ នេះសម្លាប់ជីវិតសត្វជ្រូក ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។